ថ្លែងមតិក្នុងពិធី លោក Nguyen Thanh Binh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang បានអះអាងថា ក្រោយរយៈពេលជិត ៣ ឆ្នាំត្រូវផ្អាកដោយសារជំងឺរាតត្បាតកូវីដ-១៩ នោះ កិច្ចប្រជុំជាប្រចាំរវាងគណៈប្រតិភូខេត្ត An Giang (វៀតណាម) និងខេត្តតាកែវ (កម្ពុជា) នឹងបង្កើតលក្ខខណ្ឌសម្រាប់ភាគីទាំងពីរបន្តអនុវត្តសកម្មភាពសហប្រតិបត្តិការនាពេលខាងមុខ រួមចំណែកក្នុងការរួមគ្នាកសាងព្រំដែនវៀតណាម-កម្ពុជាប្រកបដោយសន្តិភាព ស្ថិរភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។

leftcenterrightdel
លោក Nguyen Thanh Binh (ខាងស្តាំ) និងលោក អ៊ូច ភា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខេត្តទាំងពីរនាពេលខាងមុខ (រូបថត៖ vnanet.vn)

ភាគីទាំងពីរបានយើញថា ក្នុងវិស័យនានាដូចជា សន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមខ្សែបន្ទាត់ព្រំដែន ការខ័ណ្ឌសីមាបោះបង្គោលព្រំដែន វិស័យកសិកម្ម ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ សុខាភិបាល​ ការអប់រំ ការដឹកជញ្ជូន ការងាររណសិរ្ស អង្គការមហាជន ស្ត្រី តុលាការ កិច្ចសហប្រតិបត្តិការថ្នាក់ស្រុក ការស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ព​ស្ម័គ្រចិត្តវៀតណាមនៅកម្ពុជា នាពេលកន្លងមក ទទួលបានលទ្ធផលវិជ្ជមាន។

ក្នុងស្មារតីរួមគ្នាកសាងព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ​ទៅវិញទៅមករវាងវៀតណាម និងកម្ពុជានោះ រដ្ឋបាលខេត្ត An Giang និងខេត្តតាកែវ បានផ្លាស់ប្តូរព័ត៌មានទាន់ពេលវេលា សម្របសម្រួល​យាមល្បាតទ្វេភាគី ការពារព្រំដែន និងបង្គោលព្រំដែន គោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី និងដោះស្រាយល្អការរំលោភច្បាប់ ដូចជាការចេញចូលដោយខុសច្បាប់ ការរត់ពន្ធ និងការជួញដូរមនុស្សឆ្លងដែន​ជាដើម។

ថ្នាក់ដឹកនាំខេត្ត An Giang និងខេត្តតាកែវ បានពិភាក្សា និងលើកឡើងខ្លឹមសារសហប្រតិបត្តិការសំខាន់ៗជាច្រើនក្នុងឆមាសទី២ ឆ្នាំ២០២២ ដូចជាការពង្រឹងការការពារព្រំដែន ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅតាមព្រំដែន បន្តអនុវត្តសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជា លើកទី១១ ឆ្នាំ ២០២១; សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥, កិច្ចព្រមព្រៀងឆ្នាំ ១៩៨៣ ស្តីពីលក្ខន្តិកៈព្រំដែនកម្ពុជា-វៀតណាម, សេចក្តីប្រកាសព័ត៌មានឆ្នាំ១៩៩៥, សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០១៩, ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា។

ក្នុងសន្និសីទនេះ លោក Nguyen Thanh Binh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang និងលោក អ៊ូច ភា អភិបាលខេត្តតាកែវ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខេត្តទាំងពីរ នាពេលខាងមុខ៕

បកប្រែដោយ Duy Hoan