ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋវៀតណាមនៅកម្ពុជា
កប.អនឡាញ - យោងតាមស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានឲ្យដឹងថា នារសៀល ថ្ងៃទី ១៧ ខែកញ្ញា ជនជាតិវៀតណាមចំនួន ៦០ នាក់ បានរត់ចេញពីទីតាំងអាជីវកម្មនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ទីក្រុងបាវិត ខេត្តស្វាយរៀង ទៅកាន់ទិសច្រកទ្វារព្រំដែនបាវិត។ ក្នុងដំណើរការរត់គេចខ្លួន មនុស្ស ៤ នាក់ ត្រូវបានទីតាំងអាជីវកម្មចាប់ខ្លួនវិញ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានទាក់ទងយ៉ាងសកម្មជាមួយស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជាដើម្បីស្វែងយល់ហេតុការនេះ ទទួលនិងនាំមនុស្សមកប្រទេសវិញ។ ជាមួយគ្នានេះ ស្ថានទូតវៀតណាមបានស្នើភាគីកម្ពុជាជួយអន្តរាគមន៍ និងជួយសង្គ្រោះពលរដ្ឋវៀតណាមដែលនៅសល់នៅទីតាំងអាជីវកម្ម។
    |
 |
មនុស្សជាច្រើននាក់ដែលរត់គេចខ្លួនកំពុងត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅច្រកទ្វារព្រំដែនកម្ពុជាកាលពីថ្ងៃទី១៧ ខែកញ្ញា (រូបថត៖ vnanet.vn) |
គិតត្រឹមរសៀលថ្ងៃដដែល នគរបាលកម្ពុជាបានស្នើឱ្យទីតាំងអាជីវកម្មប្រគល់ពលរដ្ឋវៀតណាមចំនួន ១១ នាក់ បន្ថែមទៀត ដែលបូកសរុបអ្នកពាក់ព័ន្ធនឹងហេតុការនេះកើនដល់ ៦៧ នាក់។ បច្ចុប្បន្ន ពលរដ្ឋកំពុងត្រូវបាននគរបាលកម្ពុជាការពារ។ ស្ថានទូតវៀតណាម និងកងទ័ពការពារព្រំដែនកំពុងសម្របសម្រួលជាមួយនាយកដ្ឋានកុងស៊ុល ក្រសួងការបរទេស និងអាជ្ញាធរកម្ពុជា ដើម្បីនាំពលរដ្ឋមកប្រទេសវិញឱ្យបានឆាប់បំផុត។
ក្រសួងការបរទេសវៀតណាម ក៏បានបញ្ជាឲ្យស្ថានទូត ធានាលក្ខណៈសម្រាប់ពលរដ្ឋ ខណៈកំពុងរង់ចាំបំពេញនីតិវិធីត្រឡប់មកប្រទេសកំណើតវិញ។ បន្តសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាននៃប្រទេសសាមី ដើម្បីពិនិត្យលទ្ធភាពដែលពលរដ្ឋវៀតណាមនៅសល់ក្នុងទីតាំងអាជីវកម្មខាងលើ ទន្ទឹមនឹងនោះស្នើសុំការស៊ើបអង្កេតរកមូលហេតុ និងចាត់ការលើករណីនេះ ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋវៀតណាម៕
បកប្រែដោយ Pham Diep