កងទ័ពជើងទឹកវៀតណាម ធ្វើការយាមល្បាតរួមជាមួយកងទ័ពជើងទឹកកម្ពុជា ជាលើកទី៦៨
កប.អនឡាញ - នាព្រឹកថ្ងៃទី១៤ ខែកញ្ញា នាវាលេខ២៦៥ កងពលតូចលេខ១២៧ តំបន់លេខ៥ នៃកងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលចតនៅកំពង់ផែតំបន់លេខ៥ ដោយបញ្ចប់ការយាមល្បាតរួមប្រកបដោយជោគជ័យជាមួយនាវាលេខ ១១៣៤ នៃមូលដ្ឋានកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ។
សូមរំលឹដែរថា កាលពីថ្ងៃទី១៣ ខែកញ្ញា នាវាលេខ ២៦៥ និងនាវាលេខ ១១៣៤ បានធ្វើការយាមល្បាតរួមប្រចាំឆ្នាំលើកទី៦៨ ក្នុងដែនសមុទ្រជាប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា។ ភាគីទាំងពីរបានអនុវត្តនូវការគោរពគ្នារវាងនាវាកងទ័ពជើងទឹកនៃប្រទេសអាស៊ាន (Hello ASEAN); ផ្លាស់ប្តូរព័ត៌មាន; សម្របសម្រួលកិច្ចសហការក្នុងការស្វែងរក និងជួយសង្គ្រោះ បក់ទង់ឲ្យសញ្ញា និងការបញ្ចេញសញ្ញាពន្លឺឲ្យតាមការកំណត់អន្តរជាតិ។
    |
 |
នាយទាហាននៃនាវាលេខ២៦៥ សង្កេតមើលផ្លូវយាមល្បាត (រូបថត៖ baohaiquanvietnam.vn) |
លោកវរសេនីយ៍ឯបំរុង Doan Van Khuong មេបញ្ជាការរងកងពលតូចលេខ១២៧ ប្រធាននាវាយាមល្បាតរបស់កងទ័ពជើងទឹកវៀតណាមបានឲ្យដឹងថា ការយាមល្បាតរួមលើកទី៦៨ បានប្រព្រឹត្តទៅក្នុងស្ថានភាពអាកាសធាតុអាក្រក់ ប៉ុន្តែដោយសារការត្រៀមរៀបចំល្អ ដោយមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងការប្តេជ្ញាចិត្ត ភាគីទាំងពីរបានបញ្ចប់ការយាមល្បាតរួមគ្នាតាមការគ្រោងទុក ដោយធានាបាននូវសុវត្ថិភាព។
ការធ្វើយាមល្បាតនេះក្នុងគោលបំណងរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងដែនសមុទ្រជាប្រវត្តិសាស្ត្រវៀតណាម និងកម្ពុជា បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនទាំងពីរក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ និងការយល់ដឹងគ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ពជើងទឹកទាំងពីរ៕
បកប្រែដោយ Thanh Cong