leftcenterrightdel
ប៉ុស្តិ៍កងទ័ពការពារព្រំដែន Serepok សង្គ្រោះបថមឲ្យអនុសេនីយ៍ត្រីកម្ពុជា

កាលពីវេលាម៉ោង១០ យប់ថ្ងៃទី៧ ខែកក្កដា ក្នុងពេលយាមល្បាតការពារព្រំដែន អនុសេនីយ៍ត្រីម្នាក់នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន Me Ruch នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរងរបួសជើង និងចេញឈាមច្រើន។ ដោយមានការយល់ព្រមពីសំណាក់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak ប៉ុស្តិ៍កងទ័ពការពារព្រំដែន Serepok បានព្យាបាល និងឧបត្ថម្ភសម្ភារៈពេទ្យ ថ្នាំពេទ្យមួយចំនួនជូនអនុសេនីយ៍ត្រីកម្ពុជា។ បច្ចុប្បន្ន អនុសេនីយ៍ត្រីកម្ពុជាបានត្រឡប់មកអង្គភាពវិញ ដើម្បីបន្តធ្វើការ៕

បកប្រែដោយ Thuy Anh