ថ្លែងមតិក្នុងពិធីនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Phan Van Mai បានឲ្យដឹងថា ទន្ទឹមនឹងការអភិវឌ្ឍនៃទំនាក់ទំនងវៀតណាម - កម្ពុជាផ្លូវរដ្ឋ ទីក្រុងហូជីមិញបានខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជម្រុញទំនាក់ទំនងទ្វេភាគី។ គិតត្រឹមខែតុលា ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងទីក្រុងហូជីមិញ និងកម្ពុជាសម្រេចបានជាង ២៣០ លានដុល្លារអាមេរិក កើនឡើង ១២.៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

leftcenterrightdel
លោក សុខ ដារ៉េត អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងហូជីមិញ (រូបថត៖ vov.vn)

លោក សុខ ដារ៉េត អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងហូជីមិញ បានបញ្ជាក់ថា សមិទ្ធិផលដែលកម្ពុជាសម្រេចបានក្នុងរយៈពេល ៤៣ ឆ្នាំកន្លងមក មានជំនួយពីបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ស្ថានអគ្គកុងស៊ុលកម្ពុជាតែងតែខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរួមចំណែកកសាង ការពារ និងពូនជ្រំឲ្យទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរនិយាយរួម និងរវាងរាជធានីភ្នំពេញ និងទីក្រុងហូជីមិញនិយាយដោយឡែក ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Thanh Cong