leftcenterrightdel
ពិធីទទួលស្វាគមន៍លោកនាយឧត្តមសេនីយ៍ Phan Van Giang និងគណៈប្រតិភូវៀតណាម នៅច្រកទ្វារព្រំដែនត្រពាំងស្រែ

គណៈប្រតិភូវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងគណៈប្រតិភូកម្ពុជា ដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានចូលរួមសកម្មភាពនានានៅស្រុកស្នួល។

leftcenterrightdel
ដាំដើមឈើមិត្តភាពនៅច្រកទ្វារព្រំដែនត្រពាំងស្រែ

លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញជាសាក្សីក្នុងពិធីគោរពបង្គោលព្រំដែនអធិបតេយ្យភាព ដែលដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ។ បន្ទាប់ពីដាំដើមឈើមិត្តភាពនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ លោកនាយឧត្តមសេនីយ៍ Phan Van Giang និងសម្តេចពិជ័យសេនា ទៀ បាញ់ ជាមួយនឹងសមាជិកនៃគណៈប្រតិភូទាំងពីរ បានអញ្ជើញទៅទស្សនាសាលាបឋមសិក្សា ហ៊ុន សែន ២ ធ្នូ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang អះអាងថា សិស្សគឺជាឯកអគ្គរដ្ឋទូតនៃទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជានាពេលអនាគត

leftcenterrightdel
ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិកម្ពុជា ជូនអំណោយដល់គ្រូបង្រៀន និងសិស្សនៃសាលាបឋមសិក្សា ហ៊ុន សែន ២ ធ្នូ

ថ្លែងក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះលទ្ធផលដែលសាលាសម្រេចបានក្នុងការងារបង្រៀន ដោយមានសិស្សជាច្រើនទទួលបានលទ្ធផលល្អក្នុងការសិក្សា។ លោកនាយឧត្តមសេនីយ៍ Phan Van Giang ជឿជាក់ថា នាពេលខាងមុខ មេរៀនល្អៗអំពីសេចក្ដីស្នេហាជាតិនឹងបន្តត្រូវបានផ្ទេរបន្តដល់កុមារដែលជាឯកអគ្គរដ្ឋទូតនៃទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា នាពេលខាងមុខ។

leftcenterrightdel
ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិកម្ពុជាថតរូបជាមួយគ្រូបង្រៀននៃសាលាបឋមសិក្សា ហ៊ុន សែន ២ ធ្នូ

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា វៀតណាម និងកម្ពុជា មានទំនាក់ទំនងជិតស្និទ្ធ មានប្រពៃណីដ៏យូរអង្វែង សាមគ្គីភាព និងជួយគ្នាទៅវិញទៅមក។ ទំនាក់ទំនងដ៏ល្អនោះត្រូវបានបង្កើតដោយលោកប្រធានហូជីមិញ និងព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ហើយត្រូវបានពូនជ្រំដោយថ្នាក់ដឹកនាំជាច្រើនជំនាន់នៃប្រទេសទាំងពីរ។ ប្រវត្តិសាស្ត្របានបង្ហាញថា ទំនាក់ទំនងវៀតណាម-កម្ពុជាបានក្លាយជាកត្តាសំខាន់សម្រាប់ប្រទេសទាំងពីរ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងសម្តេចពិជ័យសេនា ទៀ បាញ់ ថតរូបជាមួយគណៈប្រតិភូនៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា នៅខេត្តក្រចេះ

ក្នុងឱកាសនេះ ក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិកម្ពុជា បានប្រគល់សម្ភារៈសិក្សាមួយចំនួន ជូនសាលា និងសិស្ស ដើម្បីជួយគាំទ្រដល់ការបង្រៀន និងការសិក្សានៅសាលា៕

បកប្រែដោយ Thuy Anh