នេះជាសកម្មភាពជាក់ស្តែងក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យមិត្ដភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជា  លើកទីមួយឆ្នាំ២០២២ រួមចំណែកលើកកម្ពស់ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការពិសេសរវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ។ នាយកដ្ឋានពេទ្យយោធាបានសហការជាមួយអង្គភាពផ្សេងៗ ដើម្បីដាក់ពង្រាយម៉ាស៊ីន និងបរិក្ខារពេទ្យទំនើបៗជាច្រើន ក្រុមគ្រូពេទ្យនិងគិលានុបដ្ឋាយិកាបានពិនិត្យសុខភាព ផ្តល់ថ្នាំដោយឥតគិតថ្លៃនិងប្រគល់អំណោយជូនប្រជាពលរដ្ឋកម្ពុជា។

leftcenterrightdel
ក្រុមគ្រូពេទ្យពិនិត្យសុខភាពជូនប្រជាជនកម្ពុជា 

លោក ស្រេង លី ប្រធានគណៈកម្មាធិការប្រជាជនស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានចែករំលែកថា៖ ក្រុមគ្រូពេទ្យនៃនាយកដ្ឋានពេទ្យយោធា អគ្គនាយកដ្ឋានភស្តុភារនៃកងទ័ពប្រជាជនវៀតណាម បានសហការជាមួយអង្គភាពពេទ្យយោធានៃកងយោធពលខេមរភូមិន្ទរៀបចំកម្មវិធីពិនិត្យសុខភាព  ផ្តល់ថ្នាំដោយឥតគិតថ្លៃ និងប្រគល់អំណោយជូនប្រជាពលរដ្ឋ និងអាជ្ញាធរស្រុកមេមត់ គឺជាសកម្មភាពដ៏មានអត្ថន័យ។

ប្រជាពលរដ្ឋខ្មែរមានទំនុកចិត្ត និងរំភើបចិត្ដយ៉ាងខ្លាំង។ អាជ្ញាធរនិងប្រជាជនស្រុកមេមត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមនោសញ្ចេតនា និងទំនួលខុសត្រូវរបស់ថ្នាក់ដឹកនាំ កម្មាភិបាលនិងយុទ្ធជននៃកងទ័ពប្រជាជនវៀតណាមនិយាយរួម និងក្រុមគ្រូពេទ្យនៃនាយកដ្ឋានពេទ្យយោធានិយាយដោយឡែក។ សកម្មភាពពិនិត្យសុខភាព ផ្តល់ថ្នាំដោយឥតគិតថ្លៃ និងប្រគល់អំណោយនៅស្រុកមេមត់បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំង និងមនោសញ្ចេតនាក្នុងក្រអៅបេះដូងប្រជាជនកម្ពុជា។

នៅថ្ងៃទី៩ ខែឧសភា ក្រុមគ្រូពេទ្យបានពិនិត្យសុខភាពជូនពលរដ្ឋខ្មែរជាង ៧០០នាក់។ យោងតាមផែនការ ក្រុមគ្រូពេទ្យនឹងពិនិត្យសុខភាព ផ្តល់ថ្នាំដោយឥតគិតថ្លៃ និងប្រគល់អំណោយជូនប្រជាពលរដ្ឋខ្មែរនៅខេត្តត្បូងឃ្មុំ ដល់ថ្ងៃទី១០ ខែឧសភា៕

បកប្រែដោយ Pham Diep