ក្រុមនាវាចូលរួមការយាមល្បាតលើកនេះ រួមមាននាវាលេខ ២៥១ នៃតំបន់លេខ ៥ កងទ័ពជើងទឹកប្រជាជនវៀតណាម និងនាវាលេខ ១១៣១ ចំណុះកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ។ ភាគីទាំងពីរបានសហការហ្វឹកហាត់ខ្លឹមសារ៖ សម្ដែងការគោរពរវាងនាវាកងទ័ពជើងទឹកនៃប្រទេសអាស៊ាន បង្វឹកបង្ហាត់បក់ទង់ឲ្យសញ្ញា និងការបញ្ចេញសញ្ញាពន្លឺឲ្យតាមការកំណត់អន្តរជាតិ រៀបចំជំនួបប្រាស្រ័យ និងជូនអំណោយនៅលើសមុទ្រ។
ដោយមានការរៀបចំយ៉ាងហ្មត់ចត់ និងសហការយ៉ាងជិតស្និទ្ធ ហេតុនេះហើយការយាមល្បាតរួមលើកទី៦៦ បានបញ្ចប់ប្រកបដោយជោគជ័យ រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការ លើកកម្ពស់ការយល់ដឹង ជំនឿទុកចិត្ត និងការជួយគ្នាទៅវិញទៅមករវាងកងទ័ពនៃប្រទេសទាំងពីរ៕
បកប្រែដោយ Thuy Anh
Type the code from the image