ជួបពិភាក្សាជាមួយលោកអនុរដ្ឋមន្ត្រី Doan Van Viet និងគណៈប្រតិភូក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ថ្នាក់ដឹកនាំប៉ុស្តិ៍ការពារព្រំដែននៃប្រទេសទាំងពីរបានរាយការណ៍អំពីដំណោះស្រាយជាក់លាក់មួយចំនួនដែលបានអនុវត្តក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ភ្ញៀវទេសចរចេញចូល​ដូចជា៖ សម្រួលការបំពេញបែបបទ បង្កើនការអនុវត្តបច្ចេកវិទ្យា កាត់បន្ថយពេលវេលាក្នុងការបំពេញបែបបទចេញចូលសម្រាប់អ្នកដំណើរដើម្បីកុំឲ្យមានការកកស្ទះនៅកន្លែងបំពេញបែបបទសម្រាប់អ្នកដំណើរ... ទន្ទឹមនឹងនោះ កងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ វៀតណាម និងកម្ពុជាបានផ្លាស់ប្តូរព័ត៌មាន និង​ស្ថានភាពភ្ញៀវទេសចរដែលធ្វើដំណើររវាងប្រទេសទាំងពីរ បង្កើនការផ្លាស់ប្តូរជំនាញ  ដំណោះស្រាយ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ភ្ញៀវទេសចរ។

leftcenterrightdel
គណៈប្រតិភូនៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai (ខេត្ត Tay Ninh ប្រទេសវៀតណាម) (រូបថត៖ អគ្គនាយកដ្ឋានទេសចរណ៍វៀតណាម)

វាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរនិយាយរួម និងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai និង បាវិតនិយាយដោយឡែកក្នុងការធានាការធ្វើដំណើរឆ្លងកាត់ព្រំដែនប្រទេសទាំងពីរនាពេលកន្លងមក លោកអនុរដ្ឋមន្ត្រី Doan Van Viet បានអះអាងថា កិច្ចសហប្រតិបត្តិការការពារព្រំដែនរវាងប្រទេសទាំងពីរនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍន៍វិស័យទេសចរណ៍ ឲ្យបានឆាប់យកឈ្នះរាល់ការលំបាក និងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩។ ជាពិសេសក្នុងបរិបទដែលវៀតណាម និងកម្ពុជាកំពុងបើកឲ្យដំណើរការឡើងវិញនូវ​វិស័យទេសចរណ៍ បង្កើនការផ្សាយពាណិជ្ជកម្ម និងជំរុញសកម្មភាពសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ដើម្បីទាក់ទាញភ្ញៀវទេសចរ៕

បកប្រែដោយ Duy Hoan