តាងនាមបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong លោកវរសេនីយ៍ឯក Nguyen Van Lu មេបញ្ជាការបានប្រគល់ស្បៀងអាហារនិងសម្ភារៈបរិក្ខារពេទ្យជូនតំបន់ប្រតិបត្ដិការសឹករង បញ្ជាការដ្ឋានកងរាជអាវុធហត្ថ និងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ជំនួយឧបត្ថម្ភទាំងនេះដែលមានតម្លៃសរុប ១៧០លានដុង។

leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Van Lu មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ដ Dak Nong ប្រគល់សម្ភារៈបរិក្ខារពេទ្យជូនកងកម្លាំងប្រដាប់អាវុធខេត្តមណ្ឌលគិរី ( រូបថត៖ vnanet.vn)

នៅក្នុងពិធីប្រគល់ លោកវរសេនីយ៍ឯក Nguyen Van Lu បានអះអាងថា ប្រឈមមុខនឹងការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺជំកូវីដ-១៩ ជាពិសេសការរីករាលដាលយ៉ាងឆាប់រហ័សនៃបំប្លែងថ្មី Omicron បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong សង្ឃឹមថា អំណោយទាំងនេះនឹងរួមចំណែកជួយដល់កងកម្លាំងប្រដាប់អាវុធខេត្តមណ្ឌលគិរីធានាបាននូវភារកិច្ចគ្រប់គ្រងនិងការពារព្រំដែន និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជាបង្កើនការយាមល្បាត ត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងដែនខុសច្បាប់ផងដែរ។

តំណាងកងកម្លាំងប្រដាប់អាវុធខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភទាន់ពេលវេលារបស់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong ហើយមានជំនឿថា នាពេលខាងមុខ កងកម្លាំងការពារព្រំដែននៃភាគីទាំងពីរនឹងបន្តរក្សាបានល្អក្នុងការគ្រប់គ្រងនិងការពារព្រំដែន  និងទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ដោះស្រាយរាល់ហេតុការបានទាន់ពេលវេលា  ទន្ទឹមនឹងនោះ អនុវត្តការងារបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមព្រំដែន៕

បកប្រែដោយ Pham Diep