បន្ទាប់ពីថ្ងៃជ័យជម្នះជាប្រវត្តិសាស្ត្រនេះ គណបក្សប្រជាជនកម្ពុជា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងរដ្ឋអំណាចប្រជាជន បានប្រមូលកម្លាំងប្រជាជាតិខ្មែរទាំងមូល ពុះពារជម្នះគ្រប់ឧបសគ្គ និងការលំបាកដើម្បីការពារការរស់រានរបស់ខ្លួន និងការស្តារ កសាងប្រទេសឡើងវិញដែលត្រូវចាប់ផ្តើមពីចំណុចសូន្យ។ ជោគជ័យក្នុងការអនុវត្តបណ្តាភារកិច្ចជាយុទ្ធសាស្រ្តនេះ បានបង្កើតបុព្វបទនិងលក្ខណសម្បត្តិជាមូលដ្ឋានសម្រាប់ការស្វែងរកសន្តិភាព និងបង្រួបបង្រួមជាតិ និងការបន្តស្តារ និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យឱ្យមានការរីកចម្រើនរហូតមកដល់ពេលនេះ។

leftcenterrightdel
ប្រជាជនកម្ពុជារាប់ម៉ឺននាក់ជូនដំណើរកងទ័ពស្ម័គ្រចិត្តវៀតណាមត្រឡប់មកប្រទេសវិញ (រូបថត៖ vnanet.vn)

សម្តេចតេជោនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ថ្ងៃ៧ មករា ត្រូវបានប្រជាជនកម្ពុជាចាត់ទុកថា ជាថ្ងៃកំណើតទី ២ របស់ខ្លួន បើគ្មានជ័យជម្នះ ថ្ងៃ៧ មករា ប្រជាជនកម្ពុជាពិតជាគ្មានជីវិតរស់នៅមកដល់ថ្ងៃនេះទេ ហើយក៏គ្មានអ្វីៗដូចបច្ចុប្បន្នដែរ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការរំឭកព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះឡើង ក្នុងស្មារតីចងចាំជានិច្ចមហាឧក្រិដ្ឋកម្ម ដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា និងក្នុងស្មារតីចងចាំជានិច្ចគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារីនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើពលិកម្មសាច់ឈាម និងអាយុជីវិតរបស់ខ្លួនប្រកបដោយវីរភាពក្នុងការប្រយុទ្ធវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងរាំងស្កាត់មិនឱ្យរបបដ៏អប្រិយនេះអាចវិលត្រឡប់មកជាថ្មីវិញបាន៕

បកប្រែដោយ Pham Diep