នាពេលថ្មីៗនេះ វៀតណាមបានសម្រេចចិត្តបើកជើងហោះហើរអន្តរជាតិឡើងវិញ រួមទាំងជើងហោះហើរពីកម្ពុជាទៅវៀតណាម ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២១ និងប្រជាពលរដ្ឋនឹងធ្វើចត្តាឡីស័កនៅត្រឹម ៣ ថ្ងៃប៉ុណ្ណោះ ហើយដាក់ឲ្យនៅផ្ទះ ប្រសិនបើពួកគេបានចាក់វ៉ាក់សាំង Covid-19 ចំនួន ២ ដូស។

leftcenterrightdel
ពិធីប្រគល់អំណោយប្រព្រឹត្តទៅនៅក្នុងបរិវេណស្ថានអគ្គកុងស៊ុលវៀតណាម នាព្រឹកថ្ងៃទី២៤ ខែធ្នូ (រូបថត៖ baoquocte.vn)

មុននឹងត្រឡប់ទៅប្រទេសកំណើត ដើម្បីជួបជុំគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវិញ ពលករវៀតណាមមួយចំនួននៅក្រុងព្រះសីហនុ នៅតែមិនភ្លេចពីទំនួលខុសត្រូវរបស់ខ្លួនចំពោះជនរួមជាតិក្នុងគ្រាលំបាកឡើយ។

ពួកគេបានរួមគ្នារៃអង្គាសថវិកាមួយចំនួន ដើម្បីសម្របសម្រួលជាមួយស្ថានអគ្គកុងស៊ុលវៀតណាម និងសមាគមខ្មែរ-វៀតណាម ប្រចាំខេត្តព្រះសីហនុ ទិញអំណោយចំនួន ៦០ កញ្ចប់ (អំណោយនីមួយៗរួមមាន អង្ករ មីកញ្ចប់ ប្រេងឆា ទឹកត្រី ទឹកជ្រលក់ និងប្រាក់ឧបត្ថម្ភការធ្វើដំណើរ) ផ្តល់ជូនប្រជាជនដើមកំណើតវៀតណាមចំនួន៦០ គ្រួសារ ដែលជួបការលំបាកយ៉ាងខ្លាំងនៅក្នុងខេត្ត។

leftcenterrightdel
ទិដ្ឋភាពនៃពិធីប្រគល់អំណោយ (រូបថត៖ baoquocte.vn)

ក្នុងសុន្ទរកថាថ្លែងអំណរគុណចំពោះសប្បុរសជន អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ បានលើកទឹកចិត្តប្រជាជនដើមកំណើតវៀតណាមឱ្យមានអារម្មណ៍សុខសាន្ត និងជីវភាពរស់នៅប្រកបដោយស្ថិរភាពនៅប្រទេសសាមី ជាពិសេសនៅពេលដែលបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២២ ខិតមកជិតដល់ហើយ។

ក្នុងឱកាសនេះ លោកអគ្គកុងស៊ុលក៏បានលើកទឹកចិត្តដល់គ្រួសារទាំងអស់ បញ្ជូនកូនទៅរៀនភាសាខ្មែរ/វៀតណាម នៅទីស្នាក់ការសមាគមខ្មែរ-វៀតណាមប្រចាំខេត្ត នាពេលឆាប់ៗ ព្រោះពួកគាត់ភាគច្រើនបានចាក់វ៉ាក់សាំង Covid-19 ចំនួន ២ ដូសទាំងអស់គ្នាហើយ៕

បកប្រែដោយ Huyen Trang