ក្នុងឱកាសនេះ ស្ថានអគ្គកុងស៊ុលបានប្រគល់ជូនគណៈកម្មាធិការប្រតិបត្តិខេត្តនូវថវិកាចំនួន ១,០០០ ដុល្លារអាមេរិក ដើម្បីរួមចំណែកដល់គម្រោងជួសជុល និងកែលម្អថ្នាក់រៀនភាសាវៀតណាម/ខ្មែរនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដែលជាកន្លែងមានប្រជាជនដើមកំណើតវៀតណាមជាច្រើនកំពុងរស់នៅ។

leftcenterrightdel
លោក​អគ្គកុងស៊ុល Vu Ngoc Ly ចុះសួរសុខទុក្ខ និងជួបធ្វើការជាមួយ គណៈកម្មាធិការប្រតិបត្តិ នៃសមាគមខ្មែរ-វៀតណាម​ខេត្តកោះកុង (រូប​ថត៖ baoquocte.vn)

យោងតាមលោក Nguyen Nhi Anh ប្រធានសមាគមខ្មែរ-វៀតណាមខេត្តកោះកុងបានឲ្យដឹងថា គម្រោងនេះត្រូវបានសាងសង់ឡើងនៅថ្នាក់រៀនចាស់ដែលខូចខាតហើយ ដោយមានផ្ទៃដីសរុប ៤០ ម៉ែត្រការ៉េ។ គម្រោងនេះរួមមានបន្ទប់រៀន បន្ទប់របស់គ្រូបង្រៀន និងបង្គន់អនាម័យ។ បច្ចុប្បន្ននេះគម្រោងសម្រេចបាន ៩០% ហើយ។ គណៈកម្មាធិការប្រតិបត្តិកំពុងធ្វើការយ៉ាងសកម្មដើម្បីឱ្យគម្រោងនេះបើកដំណើរការក្នុងពេលឆាប់ៗនេះស្របពេលដែលសាលាសាធារណៈនៅកម្ពុជាបើកដំណើរការឡើងវិញ។ នេះគឺជាថ្នាក់មួយក្នុងចំណោមថ្នាក់រៀនភាសាវៀតណាម/ខ្មែរចំនួនពីរសម្រាប់សហគមន៍វៀតណាមនៅខេត្តកោះកុង។

នៅខែធ្នូ ឆ្នាំ២០២០ ថ្នាក់រៀនភាសាវៀតណាម/ខ្មែរមួយ​ក៏ត្រូវបានសម្ពោធនៅក្នុងបរិវេណនៃទីស្នាក់ការគណៈកម្មាធិការប្រតិបត្តិនៃសមាគមខ្មែរ-វៀតណាមខេត្តកោះកុង ដែលមានទីតាំងស្ថិតនៅកណ្តាលក្រុងខេមរភូមិន្ទ៕

បកប្រែដោយ Duy Hoan