ភាគីទាំងពីរបានត្រួតពិនិត្យព្រំដែន បង្គោលព្រំដែន សញ្ញាសម្គាល់ ហើយ​សម្អាត និងចាំងស្មៅនៅតំបន់ព្រំដែនពីបង្គោលលេខ ២៣៧ ដល់បង្គោលលេខ ២៤០ ហើយ និងពិភាក្សាអំពីស្ថានភាពតំបន់ព្រំដែន ដោយបានឯកភាពលើការបង្កើនសកម្មភាពឃោសនាផ្សព្វផ្សាយជូនប្រជាជននៅតាមព្រំដែនទាំងពីរឱ្យគោរពយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀង សន្ធិសញ្ញា និងបទប្បញ្ញត្តិនានានៅតំបន់ព្រំដែន រួមទាំងបទប្បញ្ញត្តិស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ផងដែរ។

leftcenterrightdel
កងកម្លាំងការពារព្រំដែននៃភាគីទាំងពីរត្រួតពិនិត្យ និងចាំងស្មៅ​នៅ​បង្គោលព្រំដែន (រូបថត៖ bienphong.com.vn)

តាមរយៈការយាមល្បាត បង្គោលព្រំដែន និងសញ្ញាសម្គាល់នៅតែរក្សាសភាពដើម មានទីតាំងត្រឹមត្រូវ។ ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុយាមល្បាត ហើយបានឯកភាពគ្នាថា ក្នុងពេលខាងមុខនេះនឹងបន្តសម្របសម្រួលឱ្យបានល្អប្រសើរក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មគ្រប់ប្រភេទនៅតាមព្រំដែន ទប់ស្កាត់ជាបន្ទាន់ចំពោះមុខសញ្ញាដែលមានអំពើរត់ពន្ធ ចេញចូលព្រំដែនខុសច្បាប់ និងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតតាមព្រំដែន៕

បកប្រែដោយ Duy Hoan