តាងនាមកងរាជអាវុធហត្ថខេត្តស្វាយរៀង លោកវរសេនីយ៍ឯក ឡឹក ចំរើន មេបញ្ជាការរង បានចែករំលែកថា នៅពេលកន្លងមក ជំងឺរាតត្បាតបានផ្ទុះឡើងម្តងទៀតនៅតំបន់សងខាងព្រំដែន។ ក្នុងបរិបទដែលជំងឺរាតត្បាតនៅមានការវិវឌ្ឍយ៉ាងស្មុគស្មាញ កងរាជអាវុធហត្ថខេត្តស្វាយរៀង រំពឹងថា អំណោយនេះនឹងចែករំលែកការលំបាកដោយសារជំងឺរាតត្បាតជាមួយនឹងកងទ័ពការពារព្រំដែនវៀតណាម។

leftcenterrightdel
ប៉ុស្តិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបៃ កងទ័ពការពារព្រំដែនខេត្ត Tay Ninh ទទួលឧបករណ៍ធ្វើតេស្តរហ័សរកមេរោគ SARS-CoV-2 ចំនួន ៣០០ គ្រឿងពីកងរាជអាវុធហត្ថខេត្តស្វាយរៀង (រូបថត៖ bienphong.com.vn)

លោកវរសេនីយ៍ឯកបំរុង Vu Quang Quan មេបញ្ជាការប៉ុស្តិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបៃ បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដែលកងរាជអាវុធហត្ថខេត្តស្វាយរៀងផ្ដល់ដល់អង្គភាព។ លោកវរសេនីយ៍ឯកបំរុង Vu Quang Quan សង្កត់ធ្ងន់ថា អំណោយដ៏មានតម្លៃនេះមិនគ្រាន់តែបង្កើតកម្លាំងចលករសម្រាប់កម្មាភិបាល និងយុទ្ធជនក្នុងការបំពេញភារកិច្ចនៅច្រកទ្វារព្រំដែនប៉ុណ្ណោះទេ ថែមទាំងពូនជ្រំសាមគ្គីភាព មិត្តភាពដ៏ល្អប្រពៃរវាងកងកម្លាំងទាំងពីរ ហើយបង្ហាញការប្ដេជ្ញាចិត្តរួមគ្នាទប់ស្កាត់ជំងឺរាតត្បាតទៀតផង៕

បកប្រែដោយ Thuy Anh