ការយាមល្បាតរួមលើកនេះ មានការចូលរួមពីនាវាលេខ២៦៤ នៃតំបន់លេខ ៥ កងទ័ពជើងទឹកប្រជាជនវៀតណាម និងនាវាលេខ ១១៤៣ ចំណុះកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ។ ភាគីទាំងពីរបានហ្វឹកហាត់អំពី វិធីស្វាគមន៍រវាងនាវាកងទ័ពជើងទឹកនៃប្រទេសអាស៊ាន នៅពេលដែលជួបគ្នានៅលើសមុទ្រ (Hello ASEAN) និងការបណ្តុះបណ្តាលរបៀបប្រើទង់កាន់ដៃ និងប្រើភ្លើងផ្តល់សញ្ញាស្របតាមច្បាប់អន្តរជាតិ។ល។

leftcenterrightdel
យុទ្ធជននាវាលេខ២៦៤ ពិនិត្យនៅតំបន់យាមល្បាតរួម (រូបថត​៖ baohaiquanvietnam.vn)

ការយាមល្បាតរួមត្រូវបានរៀបចំឡើងក្នុងបំណងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅតំបន់ដែនទឹកប្រវត្តិសាស្ត្ររវាងវៀតណាម និងកម្ពុជា បង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជននៃប្រទេសទាំងពីរអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ព្រមទាំងពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ បង្កើនការយល់ដឹង ការជឿទុកចិត្ត និងជួយគ្នាទៅវិញទៅមករវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh