អំណោយចំនួន ១៥៤ កញ្ចប់រួមមាន៖ គ្រឿងឧបភោគបរិភោគ សំភារៈបរិក្ខារពេទ្យ និងទឹកប្រាក់ចំនួន ៥០ ម៉ឺនដុង។

កម្មវិធីនេះចាប់ផ្តើមពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២១ ដល់ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២១។ នាពេលថ្មីៗនេះ សម្ព័ន្ធអង្គការមិត្តភាពទីក្រុងហាណូយ បានគៀងគរបណ្ដាស្ថានទូតនិងអង្គការក្រៅរដ្ឋាភិបាលប្រចាំនៅទីក្រុងហាណូយ ដើម្បីពួតដៃជាមួយគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។

leftcenterrightdel
លោកស្រី Tran Thi Phuong អនុប្រធានសម្ព័ន្ធអង្គការមិត្តភាពទីក្រុងហាណូយ ផ្តល់អំណោយដល់និស្សិតកម្ពុជា (រូបថត៖ vov.vn)

លោកស្រី Tran Thi Phuong អនុប្រធានសម្ព័ន្ធអង្គការមិត្តភាពទីក្រុងហាណូយបានមានប្រសាសន៍ថា សម្ព័ន្ធអង្គការមិត្តភាពទីក្រុងហាណូយមានបំណងចង់ជួយឧបត្ថម្ភមិត្តភក្តិអន្តរជាតិជាច្រើននៅវៀតណាម ក្នុងអំឡុងពេលជួបការលំបាកដោយសារជំងឺរាតត្បាត Covid-19 ព្រមទាំងចង់ផ្សព្វផ្សាយដល់មិត្តអន្តរជាតិអំពីទីក្រុងហាណូយ ដែលជាទីក្រុងរួសរាយរាក់ទាក់ និងជាទីក្រុងសន្តិភាព៕

បកប្រែដោយ Thanh Cong