ក្នុងពិធីទទួល លោកស្រី To Thi Bich Chau ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ទីក្រុងហូជីមិញ បានសម្ដែងនូវអំណរគុណចំពោះជំនួយពីរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ជំនួយនេះបានបង្ហាញទំនាក់ទំនងភាពជាអ្នកជិតខាង ជិតស្និទ្ធ មិត្តភាព និងបញ្ជាក់ពីប្រពៃណីជួយគាំទ្រគ្នាទៅវិញទៅមករវាងប្រជាជាតិទាំងពីរ។

leftcenterrightdel
លោកស្រី To Thi Bich Chau ទទួលថវិកា ២០០,០០០ ដុល្លារអាមេរិកពីរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា (រូបថត៖ hcmcpv.org.vn)

លោកស្រី To Thi Bich Chau ជឿជាក់ថា ប្រទេសទាំងពីរនឹងទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ស្ដារសេដ្ឋកិច្ច និងពាណិជ្ជកម្ម រៀបចំឡើងវិញនូវជំនួបប្រាស្រ័យ កិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយវៀតណាមនិយាយរួម និងទីក្រុងហូជីមិញនិយាយដោយឡែក។

លោក សុខ ដារ៉េត ចែករំលែកចំពោះការលំបាករបស់ទីក្រុងហូជីមិញ នៅពេលកន្លងមក ព្រមទាំងបញ្ជាក់ថា ការជួយគាំទ្រគ្នាទៅវិញទៅមកនាបច្ចុប្បន្ននេះបានបង្ហាញសាមគ្គីភាព និងការចែករំលែករវាងវៀតណាមនិងកម្ពុជា។ លោក សុខ ដារ៉េត រំពឹងថា ជំនួយនេះនឹងជួយទីក្រុងហូជីមិញគ្រប់គ្រងជំងឺ Covid-19 ធ្វើឲ្យស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជន ស្ដារនិងអភិវឌ្ឍផលិតកម្ម៕

បកប្រែដោយ Thuy Anh