នៅក្នុងពិធីនេះ លោកស្រី យ៉ក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជាតាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាបានផ្ញើសារចែករំលែក និងលើកទឹកចិត្តដល់ទីក្រុងហូជីមិញដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាត​ត្បាត Covid-19 លើកនេះនៅវៀតណាម។ លោកស្រី​ យ៉ក់ សម្បត្តិ បញ្ជាក់ថា ការគាំទ្រគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរក្នុងបរិបទនៃការរីករាលដាលនាពេលថ្មីៗនេះគឺជាសក្ខីភាពនៃសាមគ្គីភាពរវាងប្រទេសទាំងពីរ។ លោកស្រីសង្ឃឹមថា ការជួយឧបត្ថម្ភទាន់ពេលវេលាទាំងនេះអាចជួយឱ្យទីក្រុងគ្រប់គ្រងជំងឺរាតត្បាតបានឆាប់ៗ រក្សាស្ថិរភាពក្នុង​ជីវភាពរស់នៅរបស់ប្រជាជន និងស្តារផលិតកម្មឡើងវិញ។

leftcenterrightdel
ទិដ្ឋភាពនៃពិធី (រូបថត៖ vtv.vn)

អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Duong Anh Duc បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនា ការយកចិត្ដទុកដាក់ និងការជួយឧបត្ថម្ភបានទាន់ពេលរបស់សម្ដេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាចំពោះការទប់ស្កាត់ជំងឺរាតត្បាត Covid-19 របស់​ប្រជាជនវៀតណាមនិយាយរួម និងទីក្រុងហូជីមិញនិយាយដោយឡែក។  សកម្មភាពដ៏ថ្លៃថ្នូទាំងនេះដែលបានបង្ហាញមនោសញ្ចេតនា ភាពស្និទ្ធស្នាល មិត្តភាព ក៏ដូចជាការគាំទ្រគ្នាទៅ​វិញទៅមករវាង​ប្រទេសទាំងពីរ។

លោក Duong Anh Duc ជឿជាក់ថា ប្រទេសទាំងពីរនឹងទទួលជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ការស្តារសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ហើយឆាប់ៗនេះនឹងតភ្ជាប់សកម្មភាពសហប្រតិបត្តិការដើម្បីរឹតបន្តឹងចំណងមិត្តភាពអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែងរវាងវៀតណាមនិងកម្ពុជា ក៏ដូចជាទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងទីក្រុងហូជីមិញ៕

បកប្រែដោយ Pham Diep