leftcenterrightdel
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូប​ថត៖ hanoimoi.com.vn)

ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចម្រើនជាវិជ្ជមានក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ប្រឈមមុខនឹងការផ្ទុះឡើងនៃ Covid-19  ភាគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ រួមសហការគ្នារៀបចំពិធីរំឭកខួបលើកទី៤៣ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានជួបសន្ទនាតាមទូរស័ព្ទជាប្រចាំដើម្បីពិភាក្សាលើវិធានការការពារ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19 រក្សាការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន។ សមិទ្ធិផលសំខាន់ៗក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងវិស័យជាច្រើន។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅតែត្រូវបានរក្សាដ៏ដែល។

ក្នុងឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ ប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ២១ ក្នុងនោះសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥; ពិធីសារ នៃការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោក; ការទទួលស្គាល់លទ្ធផលការងារខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោកដែលសម្រេចបានមកដល់បច្ចុប្បន្នប្រមាណ៨៤% និងការអនុវត្តការប្រគល់ផែនទីឋានលេខាព្រំដែន​គោក​វៀត​ណាម-កម្ពុជា កាលពីខែសីហា ឆ្នាំ២០២០។

ប្រឈមមុខនឹងការវិវឌ្ឍដ៏ស្មុគស្មាញនៃការរីករាលដាល Covid-19 រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋាននានានៃប្រទេសវៀតណាមបានផ្តល់សំភារៈបរិក្ខារពេទ្យដើម្បីចែករំលែកជាមួយការលំបាករបស់កម្ពុជា ព្រមទាំង​បន្តរក្សា និង​ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងយន្តការពហុភាគីលើវេទិកាតំបន់ និងអន្តរជាតិក្នុងការដោះស្រាយបញ្ហារួមក្នុងតំបន់។

* នៅឯសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាមនេះដែរ ដោយឆ្លើយសំនួរថា តើបញ្ហាសមុទ្រខាងកើតត្រូវបានពិភាក្សាយ៉ាងដូចម្តេចនៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៥។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានថ្លែងថា៖

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៥ តំណាងនៃប្រទេសទាំងឡាយបានសម្តែងការព្រួយបារម្ភអំពីស្ថានភាពសមុទ្រខាងកើត និងបានបញ្ជាក់ពីភាពចាំបាច់ក្នុងការរក្សាសន្តិភាព ស្ថិរភាពនៅលើដែនសមុទ្រសំខាន់ៗនៃតំបន់នេះ។ ដើម្បីសំរេចបាននូវគោលដៅនោះ ចាំបាច់ត្រូវលើកកំពស់ស្មារតីទទួលខុសត្រូវ ជាពិសេសចៀសវាងសកម្មភាពដែលអាចបង្កើនភាពតានតឹង ធ្វើអោយស្ថានភាពកាន់តែស្មុគស្មាញ និងមិនធ្វើយោធូបនីយកម្ម។ បណ្តាប្រទេសក៏ឲ្យដឹងផងដែរថា ចាំបាច់ត្រូវលើកកម្ពស់ច្បាប់អន្តរជាតិ រួមមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) ដែល​ជាក្របខ័ណ្ឌច្បាប់សម្រាប់សកម្មភាពទាំងអស់នៅសមុទ្រ  ដោះស្រាយជម្លោះដោយសន្តិវិធី។ បណ្តាប្រទេសបានអំពាវនាវឱ្យអាស៊ាន និងចិន ជម្រុញការអនុវត្ត​ពេញលេញនៃសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)  និងខិតខំប្រឹងប្រែងបន្តការចរចាស្តីពីក្រមប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្ដរជាតិ រួមទាំង UNCLOS ១៩៨២។

ខ្លឹមសារខាងលើត្រូវបានឆ្លុះបញ្ចាំងយ៉ាងពេញលេញនៅក្នុងសេចក្តីប្រកាសប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៥៕

បកប្រែដោយ Duy Hoan