leftcenterrightdel
ប្រជាជនវៀតណាមនៅប៊្រុយណេ រៃអង្គាសថវិកាជួយឧបត្ថម្ភជនរួមជាតិភាគកណ្ដាលវៀតណាម (រូបថត៖ vnanet.vn)

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រ៊ុយណេ លោក Tran Van Khoa បានអំពាវនាវឲ្យអង្គភាពអាជីវកម្ម និងអាណិកជនវៀតណាម នៅប្រ៊ុយណេ លើកកំពស់ស្មារតីទំនួលខុសត្រូវពួតដៃគ្នាធ្វើសកម្មភាពជាក់ស្តែង ដើម្បីចែករំលែក និងជួយឧបត្ថម្ភជនរួមជាតិភាគកណ្ដាលវៀតណាម ជំនះផលវិបាកដោយសារគ្រោះមហន្តរាយធម្មជាតិ និងវិលទៅរកជីវភាពរស់នៅធម្មតាឡើងវិញ។

leftcenterrightdel
ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ រៀបចំពិធីរៃអង្គាសទឹកប្រាក់ជួយឧបត្ថម្ភជនរួមជាតិនៅភាគកណ្ដាលវៀតណាម (រូបថត៖ vnanet.vn)

នាថ្ងៃទី ២១ ខេតុលា ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅ ខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា (ទទួលបន្ទុកកុងស៊ុល និងកិច្ចការបរទេសនៅខេត្តភាគនិរតីចំនួន ៦ នៃប្រទេសកម្ពុជា រួមមានខេត្តព្រះសីហនុ កំពត កែប កោះកុង កំពង់ស្ពឺ និងតាកែវ) បានរៀបចំពិធីរៃអង្គាសថវិកា ជួយឧបត្ថម្ភជនរួមជាតិនៅភាគកណ្ដាលវៀតណាម ដើម្បីជំនះពុះពារលើផលវិបាកដោយសារទឹកជំនន់។ កម្មវិធីនេះត្រូវបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៧ ខែតុលា៕

បកប្រែដោយ Huyen Trang