leftcenterrightdel
ប្រជាពលរដ្ឋជម្លៀសចេញពីតំបន់ទឹកជំនន់ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី ១៧ ខែតុលា(ប្រភព៖ vnanet.vn)

ក្នុងសារលិខិតនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចែករំលែកការលំបាក និងបាត់បង់របស់ប្រជាជនកម្ពុជា ហើយលោកជឿជាក់ថា ក្រោមការដឹកនាំ និងការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសម្ដេចតេជោ ហ៊ុន សែន នោះ ប្រជាជនកម្ពុជានឹងឆ្លងកាត់គ្រាលំបាកនេះ។

យោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយកម្ពុជាបានឲ្យដឹងថា បច្ចុប្បន្ននេះ គ្រួសារចំនួន ៥៣.១៦៩ គ្រួសារ (ស្មើនឹង ២១២.៦៧៦ នាក់) បានរងផលប៉ះពាល់ដោយទឹកជំនន់ ហើយប្រជាពលរដ្ឋប្រមាណ ២៥.១៩២ នាក់ ត្រូវជម្លៀសមកទីទួលសុវត្ថិភាព៕

បកប្រែដោយ Pham Diep