លោកវរសេនីយ៍ត្រី  La Nguyen The Anh ប្រធាននយោបាយនៃកងវរសេនាធំ បានឲ្យដឹងថា៖ “ផ្តើមចេញពីតំរូវការនៃការចលនាមហាជននៅក្នុងតំបន់ដែលអង្គភាពឈរជើង និង​តម្រូវការរៀនភាសាខ្មែររបស់កម្មាភិបាល និងយុទ្ធជនទោះបីមានពីយូរមកហើយនោះក៏​ប៉ុន្តែការរៀបចំវគ្គសិក្សានៅអង្គភាពមានកម្រិតទាប មិនបានបង្កើតជាចលនាយ៉ាងធំទូលំទូលាយឡើយ។  អង្គភាពបានរាយការជូនថ្នាក់លើដើម្បីបើកវគ្គសិក្សាភាសាខ្មែរសម្រាប់នាយទាហាន នាយទាហានរង និងពលទាហានក្នុងអង្គភាព។ ការសិក្សាត្រូវបានកសាងផែនការយ៉ាងហ្មត់ចត់ ហើយ​ផែន​ការ​បង្រៀនត្រូវបានអនុម័តជារៀងរាល់សប្តាហ៍”។ ដើម្បីឱ្យវគ្គសិក្សាបានផល កងវរសេនាធំបានជ្រើសរើសកម្មាភិបាលបង្រៀនដែលចេះភាសាខ្មែ​រល្អ និងមានវិធីសាស្ត្រគរុកោសល្យល្អ។

ក្នុងនាមជាគ្រូបង្រៀន លោកអនុសេនីយ៍ទោ Thach An Thien Vu  (កងវរសេនាតូចលេខ ៦) ឲ្យដឹងថា៖ “ភាសាខ្មែរមានព្យញ្ជនៈចំនួន ៣៣ តួ និងស្រៈ ២៥ តួ។ មនុស្សភាគច្រើនដែលទើបរៀនភាសារខ្មែរជួបការលំបាកខ្លាំងក្នុងការស្តាប់ ការអាន និងការសរសេរ។ អាស្រ័យហេតុនេះ វិធីសាស្រ្តរបស់យើងខ្ញុំគឺបែងចែកតាមមេរៀននិមួយៗផ្នែកនិមួយៗពីកំរិតទាបទៅខ្ពស់ ពីងាយស្រួលដល់ពិបាក ហើយ​បង្កើតបរិយាកាសរំភើបចិត្ត និងនិយាយសារសងគ្នា​រវាងគ្រូ និងអ្នករៀន"។

ក្រៅពីការសិក្សានៅថ្នាក់រៀន ថ្នាក់ដឹកនាំ និងមេបញ្ជាការនៃកងវរសេនាធំលេខ ២ ក៏ចាត់វិធានការជាច្រើនដើម្បីជំរុញស្មារតីសិក្សាដោយខ្លួនឯង  និងលើកទឹកចិត្តឱ្យនិយាយភាសាខ្មែរប្រចាំថ្ងៃដែរ។  ជាពិសេសសម្រាប់យុទ្ធជននៅថ្នាក់កងវរសេនាតូចក៏រៀន​ភាសាខ្មែរនៅព្រឹកថ្ងៃអាទិត្យជារៀងរាល់សប្តាហ៍ដែរ។ ថ្នាក់ដឹកនាំនៃកងវរសេនាធំបានកំណត់ថា ការរៀនភាសាខ្មែរគឺជាភារកិច្ចដ៏សំខាន់មួយដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការធ្វើចលនាមហាជន និងការគ្រប់គ្រងកងទ័ព ដូច្នេះត្រូវពង្រីកការសិក្សាភាសាខ្មែរនាពេលខាងមុខនេះ៕

បកប្រែដោយ Duy Hoan