leftcenterrightdel
កម្មកររបស់ក្រុមហ៊ុន THADI នៅចង្វាក់ផលិតកម្មចេក (រូបថត៖ vnanet.vn)

មិនត្រឹមតែធានាការងារធ្វើប៉ុណ្ណោះទេ ថែមទាំងក្រុមហ៊ុន THADI បានយកចិត្តទុកដាក់ថែទាំជីវភាពរស់របស់កម្មករនៅក្នុងគំរោងកសិកម្មនេះទៀតផង។ ក្រុមហ៊ុន THADI កំពុងសាងសង់លំនៅដ្ឋានសម្រាប់អ្នកគ្រប់គ្រង និងកម្មករជាច្រើន។

ក្នុងដំណើរទស្សនកិច្ចការងារនៅខេត្តចំនួន ៤ រួមមានខេត្ដកំពង់ធំ ខេត្តក្រចេះ ខេត្តរតនគីរី និងខេត្តមណ្ឌលគីរី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាលោក Vu Quang Minh បានមានប្រសាសន៍ថា​ គម្រោងកសិកម្មអាចបើកទំព័រថ្មីសម្រាប់អនាគត​សហគមន៍ជនជាតិកម្ពុជាដែលមានដើមកំណើត វៀតណាម នៅខេត្តចំនួន ៥ រួមមានខេត្តបាត់ដំបង ខេត្តសៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង និងកំពង់ធំ ត្រូវផ្លាស់ទីលំនៅពីតំបន់បឹងទន្លឹសាប ដោយយោងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានអោយដឹងថា សញ្ញាល្អពីការនាំចេញកសិផលដំបូងរបស់ THADI នឹងចូលរួមចំណែកយ៉ាងធំធេងលើវិស័យកសិកម្មគឺជាវិស័យសេដ្ឋកិច្ចដែលរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាវិស័យសំខាន់ក្នុងដំណាក់កាលបច្ចុប្បន្ននេះ។

បច្ចុប្បន្នក្រុមហ៊ុន THADI (THAGRICO) បានបង្កើតគំរោងដាំដើមឈើហូបផ្លែនៅខេត្តចំនួន ២ គឺខេត្តក្រចេះ (ប្រមាណ ១ ម៉ឺនហិកតា) និងខេត្តរតនគិរី (២៦,០០០ ហិកតា) រួមមានចេក ស្វាយ ម្នាស់ ខ្នុរ ដូង...ហើយបូកសរុបពលកររបស់ក្រុមហ៊ុន THADI នៅខេត្តទាំងពីរនេះមានចំនួនជាង ១៣,០០០ នាក់ដែលក្នុងនោះពលករជាង ១.០០០ នាក់ ជាអ្នកជំនាញការ និងអ្នកពិគ្រោះយោបល់មកពីប្រទេសហ្វីលីពីន ចិន និង ថៃ។

នៅឆ្នាំ ២០២០ ដោយមានផែនការបើកទូលាយផ្ទៃដាំដុះថ្មីនៅប្រទេសកម្ពុជា ដែលមានផ្ទៃដីជិត ៥.០០០ ហិកតា និងកសិដ្ឋានចិញ្ចឹមសត្វរោងចក្រវេចខ្ចប់ផ្លែឈើ ឃ្លាំងស្តុកសម្ភារៈនៅកម្ពុជា ក្រុមហ៊ុន THADI បន្តជ្រើសរើសពលករជាង ៨.០០០ នាក់ដើម្បីអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មប្រកបដោយចីរភាព៕

បកប្រែដោយ Pham Diep