leftcenterrightdel
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh (រូបថត៖ vnanet.vn)

នៅថ្ងៃទី ១៤ ខែកញ្ញា ក្រសួងយុត្តិធម៌កម្ពុជាបានឲ្យដឹងថា សន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិតរវាងកម្ពុជា-វៀតណាមនឹងចូលជាធរមាននៅថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២០ ខាងមុខនេះ  ដែលអនុញ្ញាតឱ្យទណ្ឌិតត្រូវបានអនុវត្តទោសនៅក្នុងស្រុកកំណើត។

ថ្លែងទៅកាន់សារព័ត៌មាននៅមូលដ្ឋាន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh បានវាយតម្លៃថា សន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិតរវាងកម្ពុជា-វៀតណាម មានលក្ខណៈមនុស្សធម៌ និងឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងស្ថាប័ននីតិប្រតិបត្ដិនៃប្រទេសទាំងពីរ។

លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានបន្ថែមថា នៅពេលដែលប្រទេសទាំងពីរអាចផ្ទេរទណ្ឌិតដើម្បីអនុវត្តទោស​នៅក្នុងស្រុកកំណើត និងក្រុមគ្រួសាររបស់ពួកគេអាចមកសួរសុខទុក្ខ។ លោកឯកអគ្គរដ្ឋទូត Vu Quang Minh ក៏បានសម្តែងនូវក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងខិតខំប្រឹងប្រែងរួមគ្នាដើម្បីរកឃើញ និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន រួមមានការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន និងការរត់ពន្ធ ព្រមទាំងកាត់បន្ថយឧក្រិដ្ឋកម្មនៅក្នុងប្រទេសទាំងពីរផងដែរ៕

បកប្រែដោយ Pham Diep