ការយាមល្បាតរួមលើកនេះ មានការចូលរួមពីនាវាលេខ ២៥១ នៃតំបន់លេខ៥ កងទ័ពជើងទឹកវៀតណាម និងនាវាលេខ ១១៤២ ចំណុះកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ។

leftcenterrightdel
ការបណ្តុះបណ្តាលរបៀបប្រើទង់កាន់ដៃ (រូបថត៖ baohaiquanvietnam.vn)

ភាគីទាំងពីរបានធ្វើសកម្មភាពប្រឆាំងចោរសមុទ្រ ទប់ស្កាត់ការដឹកជញ្ជូនគ្រឿងញៀន និងដឹកជនអន្តោប្រវេសន៍ដោយខុសច្បាប់ ការជួញដូរអាវុធ និងជាតិផ្ទុះដោយខុសច្បាប់ ការបណ្តុះបណ្តាលរបៀបប្រើទង់កាន់ដៃ និងប្រើភ្លើងផ្តល់សញ្ញាស្របតាមច្បាប់អន្តរជាតិ។

ការយាមល្បាតរួមគ្នាលើកទី៦០ បានបញ្ចប់ដោយជោគជ័យ ចូលរួមចំណែកក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សន្តិភាព និងស្ថិរភាពនៅតំបន់ដែនទឹកប្រវត្តិសាស្ត្រ វៀតណាម-កម្ពុជា៕

បកប្រែដោយ Thuy Anh