leftcenterrightdel
លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា (រូបថត៖ vnanet.vn)

ទាក់ទងនឹងរបៀបវារៈរបស់ AIPA 41 លោក ឡេង ប៉េងឡុង បានឲ្យដឹងថា វៀតណាមបានដាក់បញ្ចូលបន្ថែមខ្លឹមសារសំខាន់ចំនួនពីរថែមទៀតក្នុងសម័យប្រជុំលើកនេះ។ ទីមួយគឺគំនិតផ្តួចផ្តើមស្តីពីការបង្កើតគណៈកម្មការសមាជិកសភាវ័យក្មេង AIPA។ លោកឡេង ប៉េងឡុង បានចាត់ទុកថា យុវជនគឺជាកម្លាំងដ៏ខ្លាំងក្លាសម្រាប់ប្រទេសនីមួយៗ ហេតុដូច្នេះរដ្ឋសភានៃបណ្តាប្រទេស​ជាសមាជិកអាស៊ានចាំបាច់ត្រូវមានគោលនយោបាយសមស្របសម្រាប់យុវជន ដោយ​បង្កើតលក្ខណៈងាយស្រួលឲ្យ​យុវជនបាន​ចូលរួមយ៉ាងសកម្មក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ។

ខ្លឹមសារសំខាន់ទី ២ គឺ AIPA 41 គ្រោងនឹងពិភាក្សាអំពីជំងឺរាតត្បាត Covid-19 ដោយស្វែងរកដំណោះស្រាយរួម ដើម្បីដោះស្រាយផលវិបាក ដែលបណ្តាលមកពីជំងឺរាតត្បាត។ ថ្វីត្បិត អាស៊ានបានបើកកិច្ចប្រជុំចំនួន ២ លើកក្នុងរយៈពេលកន្លងមកដើម្បីស្វែងរកវិធានការឆ្លើយតបនឹងជំងឺរាតត្បាតនេះក៏ដោយ  ក៏ប៉ុន្តែការដាក់បញ្ចូលខ្លឹមសារនេះទៅក្នុងរបៀបវារៈ AIPA 41 គឺពិតជាចាំបាច់ណាស់ ពីព្រោះបណ្តាប្រទេសសមាជិកអាស៊ានសុទ្ធសឹងតែរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតសកលនេះ ខណៈពេលដែលមិនទាន់បានរកដំណោះស្រាយជាក់ស្តែងណាមួយ ដើម្បីដោះស្រាយរាល់កាលំបាកទាំងនេះនៅឡើយ៕

បកប្រែដោយ Huyen Trang