leftcenterrightdel
លោក Le Hoai Trung (រូបថត៖ vnanet.vn)

ភាគីទាំងពីរបានដំណើរការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងឯកភាពគ្នាលើចំនួន ៥០០ ច្បាប់ផែនទីឋានលេខាព្រំដែនគោក វៀណាម - កម្ពុជា ដែលក្នុងនោះមានចំនួន ២៥០ ច្បាប់បានធ្វើជាភាសា វៀតណាម-ខ្មែរ និងចំនួន ២៥០ ទៀតជាភាសា ខ្មែរ-វៀតណាម។ ច្បាប់ផែនទីទាំងអស់នេះត្រូវបានចុះហត្ថលេខាគ្រប់ចំនួនរបស់តំណាងស្ថាប័នមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់នៃភាគីទាំងពីរ។ អាស្រ័យលើការឯកភាពគ្នា ភាគី វៀតណាម បានប្រគល់ជូនភាគីកម្ពុជានូវផែនទីចំនួន ២៥០ ច្បាប់ និងក៏រក្សាទុកចំនួន ២៥០ ច្បាប់ដែរ។

ផែនទីឋានលេខាព្រំដែន រវាង វៀតណាម-កម្ពុជា មាត្រដ្ឋាន ១/២៥.០០០ បានបង្ហាញយ៉ាងពេញលេញនូវលទ្ធផលនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (ប្រមាណ ៨៤%) និងជាឧបសម្ព័ន្ធដែលមិនអាចផ្តាច់ចេញបានពីពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក វៀតណាម-កម្ពុជា ដែលប្រទេសទាំងពីរបានចុះហត្ថលេខានាថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ រួមជាមួយសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ សន្ធិបំពេញបន្ថែមឆ្នាំ ២០០៥៕

បកប្រែដោយ Thuy Anh