លោក Huynh Cong Huan ប្រធាននៃមន្ទីរការបរទេសខេត្ត An Giang បានឲ្យដឹងថា នៅពេលកន្លងមក ខេត្ត An Giang មានទំនាក់ទំនងសហប្រតិបត្តិការល្អជាមួយខេត្តតាកែវ និងខេត្តកណ្ដាល ក្រោមពាក្យស្លោកថា “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង"។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ baoangiang.com.vn)

ជារៀងរាល់ឆ្នាំ ភាគីទាំងពីរតែងតែរៀបចំកិច្ចប្រជុំប្រចាំឆមាសទី១ និងឆមាសទី២ ដើម្បីបូកសរុប និងវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ហើយសហការគ្នាដោះស្រាយដោយទាន់វេលានូវបញ្ហាកើតមានឡើងតាមខ្សែព្រំដែន។ មានប្រសាសន៍ក្នុងជំនួប លោក Nguyen Thanh Van បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងខេត្ត An Giang និងបណ្ដាខេត្តនៃកម្ពុជា ពិសេសគឺគំនិតផ្តួចផ្តើមរឹតបន្តឹងទំនាក់ទំនងអ្នកជិតខាងរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thanh Cong