leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen Hoai Phuong  ផ្តល់ជំនួយជានិមិត្តរូបនៃសម្ភារៈបរិក្ខាពេទ្យ ជូនតំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃកម្ពុជា (រូបថត៖ baobienphong.com.vn)

ថ្លែងក្នុងពិធីប្រគល់និងទទួល លោកឧត្តមសេនីយ៍ត្រី Nguyen Hoai Phuong បានចាត់ទុកថា ចាប់តាំងពីមានការរីករាលដាលនៃជំងឺ Covid-19 មក កងទ័ពការពារព្រំដែនបណ្តាខេត្តភាគខាងត្បូងវៀតណាមបានសហការយ៉ាងជិតស្និទ្ធជាមួយកងកំលាំងគ្រប់គ្រង និងការពារព្រំដែនកម្ពុជា ក្នុងការផ្លាស់ប្តូរព័ត៌មាន ការបង្កើនការត្រួតពិនិត្យនៅច្រកទ្វារព្រំដែន ក៏ដូចជាការគ្រប់គ្រងស្ថានភាពនៃរោគរាតត្បាត។ កងកម្លាំងនៃភាគីទាំងពីរក៏បានសម្របសម្រួលជាមួយគ្នាក្នុងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននៃភាគីទាំងពីរឱ្យចូលមកស្រុកវិញ ព្រមទាំងអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងការទប់ស្កាត់សកម្មភាពចេញចូលខុសច្បាប់ ការរត់ពន្ធឆ្លងដែន និងសកម្មភាពឧក្រិដ្ឋផ្សេងៗទៀត។

leftcenterrightdel
តំណាងភាគីទាំងពីរនៅពិធីប្រគល់និងទទួល (រូបថត៖ baobienphong.com.vn)

លោកឧត្តមសេនីយ៍ត្រី Nguyen Hoai Phuong បានសង្កត់ធ្ងន់ថាវៀតណាមទទួលបានជោគជ័យក្នុងការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត Covid-19 នាពេលកន្លងមក ដោយសារមានការសម្របសម្រួល និងការគាំទ្រពីកងកំលាំងគ្រប់គ្រង និងការពារព្រំដែនកម្ពុជាផងដែរ។ ក្នុងឱកាសនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម បានប្រគល់ជូនកងកំលាំងគ្រប់គ្រង និងការពារព្រំដែនកម្ពុជា នូវម៉ាស់វេជ្ជសាស្ត្រចំនួន ៤០,០០០ សន្លឹក ទឹកលាងដៃកំចាត់មេរោគចំនួន ១,៥០០ ដប និងសម្លៀកបំពាក់បង្ការជំងឺឆ្លងចំនួន ៣០០០ ឈុត។ល។

តាងនាមកងកំលាំងគ្រប់គ្រង និងការពារព្រំដែនកម្ពុជា លោកឧត្តមសេនីយ៍ឯក ឡុង ហាបាណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ដែលបានយកចិត្តទុកដាក់ ចែករំលែក និងគាំទ្រសម្ភារៈបរិក្ខាពេទ្យ ជូនកំលាំងមានសមត្ថកិច្ចរបស់កម្ពុជា ក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19៕

បកប្រែដោយ Huyen Trang