leftcenterrightdel
តំណាងនៃភាគីទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងឆ្នាំ ២០១៦ (រូបថត៖ បញ្ជាការដ្ឋានយោធាខេត្ត Binh Thuan)

នៅក្នុងពិធីប្រគល់ និងទទួល ភាគីទាំងពីរបានផ្លាស់ប្តូរអំពីស្ថានភាពនៃការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច សង្គម សណ្តាប់ធ្នាប់ សន្តិសុខ និងលទ្ធផលដែលភាគីទាំងពីរសម្រេចបានក្នុងការបំពេញភារកិច្ចយោធា។ ភាគីទាំងពីរបានឯកភាពគ្នាផ្សព្វផ្សាយ និងអប់រំជាប្រចាំដល់មន្ត្រី យុទ្ធជននៃអង្គភាព និងប្រជាជននៃខេត្តទាំងពីរ ឱ្យយល់ច្បាស់អំពីគោលដៅ និងអត្ថន័យនៃកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរគឺ៖ បញ្ជាក់ពីទំនាក់ទំនងសហប្រតិបត្តិការ មិត្តភាពស្ថិតស្ថេរយូរអង្វែងរវាងប្រទេសជិតខាងទាំងពីរដែលរួមចំណែករក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម និងបង្កើតបរិយាកាសអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យសេដ្ឋកិច្ច សង្គម ការពារជាតិ និងសន្តិសុខ៕

បកប្រែដោយ Huyen Trang