leftcenterrightdel
ពិធីប្រគល់អំណោយជូនក្រសួងមហាផ្ទៃកម្ពុជា (រូបថត៖ nhandan.com.vn)

ថ្លែងនៅពិធីប្រគល់និងទទួល លោក Raiymbekov Chyngyz អ្នកសម្របសម្រួលផ្នែកគាំពាររបស់ ICRC ប្រចាំនៅកម្ពុជាបានសង្កត់ធ្ងន់ថា ស្ថានទូតវៀតណាមគឺជាស្ថានបេសកកម្មការទូតដំបូងបង្អស់មួយនៅប្រទេសកម្ពុជា ដែលឆ្លើយតបយ៉ាងសកម្មចំពោះការអំពាវនាវរបស់ ICRC អំពីការផ្តល់សម្ភារៈបរិក្ខារវេជ្ជសាស្រ្តដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតជូនពន្ធនាគារនៅប្រទេសកម្ពុជា។  លោកបានបញ្ជាក់ថា តាមការផ្តល់សម្ភារៈបរិក្ខារវេជ្ជសាស្រ្តជូនតំបន់ជាច្រើននៅលើពិភពលោក រួមទាំងសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅសហភាពអឺរ៉ប ការជឿទុកចិត្តអន្តរជាតិរបស់រដ្ឋាភិបាលវៀតណាមកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។

តាងនាមក្រសួងមហាផ្ទៃកម្ពុជា លោក ចាន់ គីមសេង អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារកម្ពុជា  បានថ្លែងអំណរគុណចំពោះអំណោយពីរដ្ឋាភិបាល និងប្រជាជនវៀតណាម។ លោកបានចាត់ទុកថា ប្រទេសវៀតណាមបានគាំទ្រដល់ប្រទេសកម្ពុជា នូវសម្ភារៈនិងឧបករណ៍ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ពីសំណាក់រដ្ឋាភិបាល ដល់សំណាក់មូលដ្ឋានដែលជាប់ព្រំដែនរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Huyen Trang