សមាគមកាកបាទក្រហម វៀតណាម - កម្ពុជា ពួតដៃគ្នាប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត Covid-19
កប.អនឡាញ - នាព្រឹកថ្ងៃទី២៩ មេសា នៅរាជធានីភ្នំពេញ តាងនាមសមាគមកាកបាទក្រហមវៀតណាម លោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានប្រគល់ជំនួយឧបត្ថម្ភជាសម្ភារៈបរិក្ខារពេទ្យ ជូនដល់កាកបាទក្រហមកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត Covid-19។