leftcenterrightdel
លោក Nguyen Thanh Dung ប្រធានក្លឹបធុរកិច្ចវៀតណាមប្រចាំនៅកម្ពុជា បានប្រគល់វថិកាចំនួន ១១,១០០ ដុល្លារអាមេរិក ជូនតំណាងរាជរដ្ឋាភិបាលកម្ពុជា (រូបថត៖ vnanet.vn)

 

ក្លឹបធុរកិច្ចវៀតណាមប្រចាំនៅកម្ពុជា និងសមាគមវិនិយោគិនវៀតណាមប្រចាំនៅកម្ពុជា (AVIC) និងសមាគមធុរជនខ្មែរ - វៀតណាមនៃសមាគមខ្មែរ - វៀតណាម បានរួមចំណែកយ៉ាងសកម្មសម្រាប់ការរីកចម្រើននិងកិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរវៀតណាមនិងកម្ពុជា។

សហគ្រាសវៀតណាមជាច្រើនបានអភិវឌ្ឍយ៉ាងខ្លាំងនៅកម្ពុជាដូចជា សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មកៅស៊ូវៀតណាម ដែលបង្កើតការងារធ្វើដល់កម្មករកម្ពុជាជាច្រើន។ ទន្ទឹមនឹងនោះធនាគារ BIDC, Agribank, Sacombank, MB, SHB មានដើមទុនសរុបជាង ៣៨០ លានដុល្លារអាមេរិក; បច្ចុប្បន្នក្រុមហ៊ុន Viettel Cambodia (Metfone នៃក្រុមហ៊ុន Viettel) គឺជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជាដែលមានអតិថិជនជាង ៧ លាននាក់។​ ក្រៅពីនេះមន្ទីរពេទ្យជោរៃ - ភ្នំពេញ និងក្រុមហ៊ុន Vietnam Airlines ក្រុមហ៊ុន Angkor Milk រួមទាំងសហគ្រាសវៀតណាមជាច្រើនទៀតក៏អភិវឌ្ឍយ៉ាងខ្លាំងផងដែរ៕

បកប្រែដោយ Pham Diep