នៅក្នុងជំនួបនោះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ឲ្យ​ដឹង​ថា លោកទើបតែបានជួបសន្ទនាតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាអំពីការទប់ទល់នឹងការរីករាលដាលនៃជំងឺ Covid-19 ។ រដ្ឋាភិបាលវៀតណាមបានសម្រេចជួយគាំទ្ររាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានូវសំភារៈបរិក្ខារពេទ្យមួយចំនួនដែលមានតំលៃ ១០០,០០០ ដុល្លារ។ ក្រសួងសុខាភិបាលនៃប្រទេសវៀតណាមក៏នឹងផ្តល់ជូនប្រទេសកម្ពុជានូវឧបករណ៍ធ្វើតេស្តមួយចំនួនដែលមានតំលៃ ៥ ពាន់លានដុងសម្រាប់ការធ្វើតេស្តរកមេរោគ SARS-CoV-2 ។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ទទួលជួបឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា លោក ចាយ ណាវុធ (រូប​ថត៖ vnanet.vn)

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា លទ្ធផលធំបំផុតក្នុងឆ្នាំកន្លងមកគឺរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារច្បាប់ទទួលស្គាល់សមិទ្ធិផលនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន​គោក។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យភាគីកម្ពុជារឹតបន្តឹងការគ្រប់គ្រងព្រំដែនដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ប៉ុន្តែត្រូវជួយសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើឱ្យប្រទេសទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដូចជា ហិរញ្ញវត្ថុ ការដឹកជញ្ជូន ហើយ​អះអាងថាវៀត​ណាម​នឹងបន្ត​ជួយកម្ពុជាក្នុង​ការ​ពង្រឹងការបណ្តុះបណ្តាលលើវិស័យការពារជាតិនិងសន្តិសុខ។

លោកឯកអគ្គរាជទូត ចាយ ណាវុធ បានបង្ហាញចំណាប់អារម្មណ៍ខ្លាំង​ចំពោះការអភិវឌ្ឍរបស់វៀតណាមលើវិស័យជាច្រើន ជាពិសេសឆ្នាំ ២០១៩ កំណើនសេដ្ឋកិច្ចសម្រេចបានជាង ៧% ។ លោកបានថ្លែងអំណរគុណចំពោះ​រដ្ឋាភិបាលវៀតណាមដែលបានជួយគាំទ្រប្រទេសកម្ពុជានូវសំភារៈបរិក្ខាពេទ្យដើម្បីប្រយុទ្ធប្រឆាំងនឹង Covid-19 ។ លោកឯកអគ្គរាជទូតក៏បានបញ្ជាក់ផងដែរថា ក្នុងអាណត្តិរបស់ខ្លួន លោកនឹងក្លាយជាស្ពានតភ្ជាប់ដើម្បីពង្រឹង និងពង្រីក​ទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan