កងទ័ពជើងទឹកវៀតណាមនិងកងទ័ពជើងទឹកកម្ពុជាធ្វើការយាមល្បាតរួមគ្នា
កប.អនឡាញ - ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែមីនា កងទ័ពជើងទឹកវៀតណាមនិងកងទ័ពជើងទឹក កងយោធពលខេមរភូមិន្ទ បានរៀបចំការយាមល្បាតប្រចាំឆ្នាំលើកទី ៥៨ ។
    |
 |
នាវាលេខ ១១៤២ នៃកងទ័ពជើងទឹកកម្ពុជា |
កងកម្លាំងចូលរួមយាមល្បាតរួមមាន នាវាលេខ ២៥១ នៃតំបន់ ៥ កងទ័ពជើងទឹកវៀតណាម និងនាវាលេខ ១១៤២ នៃមូលដ្ឋានទ័ពជើងទឹកកម្ពុជា។ ភាគីទាំងពីរបានបំពេញភារកិច្ចរួមមាន៖ ការទប់ស្កាត់និងបង្ក្រាបចោរសមុទ្រ ការរត់ពន្ធ ការដឹកជញ្ជូនគ្រឿងញៀន ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ការជួញដូរអាវុធ និងធ្វើការហ្វឹកហ្វឺនប្រើប្រាស់ទង់ដៃនិងសញ្ញាភ្លើងតាមច្បាប់សញ្ញាអន្តរជាតិ។
ដោយសារមានការសហការគ្នាយ៉ាងជិតស្និទ្ធ ការយាមល្បាតរួមគ្នាលើកទី ៥៨ រវាងកងទ័ពជើងទឹកវៀតណាមនិងកងទ័ពជើងទឹកកម្ពុជាបានទទួលជោគជ័យ រួមចំណែកថែរក្សាសន្តិសុខនិងសណ្តាប់ធ្នាប់ ព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជននៃប្រទេសទាំងពីរធ្វើអាជីវកម្មនិងអភិវឌ្ឍន៍សេដ្ឋកិច្ចផងដែរ៕
បកប្រែដោយ Pham Diep