leftcenterrightdel
លោក​ឧត្តម​សេនីយ៍​ទោ Phan Anh Viet ថត​រូប​ជា​មួយ​​នាយ​ទាហាន​នៃ​កងយោធពលខេមរភូមិន្ទ
leftcenterrightdel
លោក​ឧត្តម​សេនីយ៍​ទោ Phan Anh Viet ថត​រូប​ជា​មួយ​នាយទាហាន​នៃកង​ទ័ព​ប្រជា​ជន​ឡាវ 

ក្នុងអំឡុងពេលសិក្សាស្រាវជ្រាវនៅបណ្ឌិតសភាការពារជាតិ សិក្ខាកាមនៃកងទ័ពប្រជាជនឡាវ និងកងយោធពលខេមរភូមិន្ទបានសិក្សាស្រាវជ្រាវអំពីស្ថានភាពនៅលើពិភពលោកនិងក្នុងតំបន់ដែលប៉ះពាល់ដល់កិច្ចការពារជាតិសន្តិសុខនៅដើមសតវត្សរ៍ទី ២១ រួមទាំងយុទ្ធសាស្ត្ររបស់ប្រទេសមហាអំណាចមួយចំនួនដែលទាក់ទងនឹងសន្តិសុខ - ការពារជាតិក្នុងតំបន់ ហើយ​បញ្ហាសន្តិសុខមិនមែនប្រពៃណី និង​ផលប៉ះពាល់នៃសាកលភាវូបនីយកម្ម ការធ្វើ​ស​មា​ហ​រ​ណកម្មសេដ្ឋកិច្ចអន្តរជាតិលើវិស័យការពារជាតិ-យោធាជាដើម។ ទន្ទឹមនឹងនោះ សិក្ខាកាមទាំងអស់បានទៅទស្សនកិច្ច​​សិក្សានៅអង្គភាពកងទ័ព និងមូលដ្ឋានមួយចំនួន ហើយ​បាន​សិក្សាស្រាវជ្រាវសិល្បវិធីយោធា និងការងារសេនាធិការថ្នាក់យុទ្ធនាការ-យុទ្ធសាស្រ្ត   ព្រម​ទាំង​​ធ្វើ​លំហាត់ស្តីពីការ​​​កសាងការប្តេជ្ញាចិត្តការពារទប់ទល់នៅលើទិសយុទ្ធសាស្ត្រមួយនៅក្នុងភូមិសាស្ត្រនៃប្រទេសឡាវ និងប្រទេសកម្ពុជា។ សិក្ខាកាមទាំងអស់ក៏បាន​ស្វែងយល់ពី​ចំណងសាមគ្គីភាពជាប្រពៃណីរវាងប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា និង​​បទពិសោធន៍នៃ “សង្គ្រាមប្រជាជន” ក្នុង​ការការពារប្រទេសជាតិ រួម​ទាំង​ប្រពៃណីនៃការកសាងការពារប្រទេសជាតិ និងគោល​គំនិតយោធារបស់វៀតណាមផង​ដែរ​៕

បកប្រែដោយ Duy Hoan