leftcenterrightdel
គណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពជើងគោក កងយោធពលខេមរភូមិន្ទបំពេញទស្សនកិច្ចការងារនៅសាលានាយទាហានវិស្វកម្ម​ (រូបថត៖ baoquankhu7.vn)

 

នៅក្នុងជំនួប ភាគីទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងមិត្ដភាពជាប្រពៃណី សាមគ្គីភាពរវាងវៀតណាមនិងកម្ពុជា ក៏ដូចជាទំនាក់ទំនងសហប្រតិបត្ដិការរវាងកងទ័ពប្រជាជនវៀតណាម និងកងយោធពលខេមរភូមិន្ទ រួមទាំងការផ្លាស់ប្ដូរយោបល់លើលទ្ធផល បណ្តុះបណ្តាលនិងបទពិសោធន៍ក្នុងការបណ្ដុះបណ្ដាលសិក្ខាកាមនៃកងយោធពលខេមរភូមិន្ទ។

លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងបញ្ជាការដ្ឋានកងទ័ពជើងគោក បានសំដែងការជឿជាក់ថា ទំនាក់ទំនងមិត្ដភាពជាប្រពៃណី ស្អិតល្មួតរវាងរដ្ឋនិងប្រជាជនវៀតណាម - កម្ពុជានិយាយរួម ក៏ដូចជារវាងកងទ័ពប្រជាជនវៀតណាមជាមួយកងយោធពលខេមរភូមិន្ទនិយាយដោយឡែក។ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំបញ្ជាការដ្ឋានវិស្វកម្មនិងសាលានាយទាហានវិស្វកម្មបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ហើយចាត់ទុកថា ទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរកាន់តែអភិវឌ្ឍដ៏រឹងមាំថែមទៀត។

leftcenterrightdel
គណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពជើងគោក កងយោធពលខេមរភូមិន្ទការនិងថ្នាក់ដឹកនាំសាលានាយទាហានវិស្វកម្មថតរូបជាមួយសិក្ខាកាមកម្ពុជា  (រូបថត៖ baoquankhu7.vn)

 

ក្នុងឱកាសនេះដែរ គណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពជើងគោក កងយោធពលខេមរភូមិន្ទ បានអញ្ជើញទៅទស្សនាសាលានាយទាហានវិស្វកម្ម និងជួបសំណេះសំណាលជាមួយសិក្ខាកម្មកម្ពុជាដែលកំពុងសិក្សានៅសាលា៕

បកប្រែដោយ Pham Diep