លោក Hoang Xuan Chien ស្នើឲ្យស្ថាប័នមានសមត្ថកិច្ចសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Binh Phuoc ត្រៀមរៀបចំនិងធានាឲ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ សំដៅពង្រីកចំណង សាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរ​វៀតណាម-កម្ពុជា។

leftcenterrightdel
លោក Hoang Xuan Chien ពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្ត Binh Phuoc អំពីវិធានការធានាព្រឹត្តិការណ៍

តាមគម្រោង “កម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជា” លើកទី១ នឹងរៀបចំនាខែមិថុនា ឆ្នាំនេះ។ ក្នុងក្របខ័ណ្ឌនៃកម្មវិធីនឹងមានសកម្មភាពសំខាន់ៗ ដូចជាពិធីទទួលបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ ពិធីគោរពបង្គោលព្រំដែន ការយាមល្បាតរួម ការហ្វឹកហាត់ប្រយុទ្ធប្រឆាំងជម្ងឺនៅតំបន់ព្រំដែន ពិធីកាត់ខ្សែបូនិងសម្ពោធផ្ទះតាំងបង្ហាញវត្ថុតាងមិត្តភាពវៀតណាម-កម្ពុជា និងជួបប្រាស្រ័យមិត្តភាព។ ទន្ទឹមនឹងនោះនៅមានការពិនិត្យជម្ងឺ ចែកថ្នាំឲ្យប្រជាជននៅសងខាងព្រំដែន កម្មវិធីផ្លាស់ប្តូរវប្បធម៌ សំដែងសិល្បៈនិងការប្រកួតកីឡា។ល៕

បកប្រែដោយ Thuy Anh