កិច្ចពិភាក្សាទ្វេភាគី ស្តីពីការត្រៀមរៀបចំពិធីបើកសម្ពោធច្រកទ្វារព្រំដែនអន្តរជាតិ Tan Nam - ម៉ឺនជ័យ
កប.អនឡាញ - នាថ្ងៃទី ៥ ខែមីនា គណៈកម្មាធិការប្រជាជនខេត្ត Tay Ninh នៃប្រទេសវៀតណាម សហការជាមួយខេត្តព្រៃវែង បានរៀបចំកិច្ចពិភាក្សាទ្វេភាគី នៅច្រកទ្វារព្រំដែន Tan Nam (ខេត្ត Tay Ninh) ស្តីពីការត្រៀមរៀបចំពិធីបើកសម្ពោធច្រកទ្វារព្រំដែនអន្តរជាតិ Tan Nam (ខេត្ត Tay Ninh) - ម៉ឺនជ័យ (ខេត្តព្រៃវែង)។