លោកវរសេនីយ៍ឯក Nguyen Van Vien នាយករងនគរបាលទីក្រុងហាណូយនិងតំណាងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធមួយចំនួននៃក្រសួងនគរបាលវៀតណាម និងនគរបាលទីក្រុងហាណូយបានទទួលជួបគណៈប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃកម្ពុជា។

leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Van Vien បានទទួលជួបលោកនាយឧត្ដមសេនីយ៍ ហ៊ីម យ៉ាន (រូបថត៖ anninhthudo.vn)

 

នៅក្នុងជំនួប លោកនាយឧត្ដមសេនីយ៍ ហ៊ីម យ៉ាន បានចែករំលែកថា ស្ថានភាពចរាចរណ៍នៅកម្ពុជាយ៉ាងស្មុគស្មាញ ចំនួនយានយន្តបានកើនឡើងយ៉ាងឆាប់រហ័សដែលបណ្តាលឱ្យករណីគ្រោះថ្នាក់ចរាចរណ៍កាន់តែកើនឡើង។ ប្រឈមមុខនឹងស្ថានភាពនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានយកចិត្តទុកដាក់ដឹកនាំឲ្យអនុវត្ដតាមគោលការណ៍ ការកំណត់និងគោរពច្បាប់ចរាចរណ៍ក្នុងឆ្នាំ២០២០។

leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Van Vien បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនគណៈប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃកម្ពុជា (រូបថត៖ anninhthudo.vn)

 

ដើម្បីអនុវត្តបញ្ហានេះប្រកបដោយប្រសិទ្ធភាព គណៈប្រតិភូកម្ពុជាបានផ្លាស់ប្ដូរយោបល់ជាមួយនគរបាលទីក្រុងហាណូយនូវខ្លឹមសារសំខាន់ៗរួមមាន៖ ច្បាប់ចរាចរណ៍ផ្លូវគោករបស់វៀតណាម ឯកសារច្បាប់និងការរឹតបន្តឹងច្បាប់ចរាចរណ៍ តាមរយៈនោះ ដកបទពិសោធន៍ដើម្បីអនុវត្ដនៅប្រទេសកម្ពុជាឲ្យទទួលបានលទ្ធផលល្អប្រសើរក្នុងការគ្រប់គ្រងចរាចរណ៍។

leftcenterrightdel
លោកនាយឧត្ដមសេនីយ៍ ហ៊ីម យ៉ាន បានប្រគល់វត្ថុអនុស្សាវរីយ៍ជូននគរបាលទីក្រុងហាណូយ (រូបថត៖ anninhthudo.vn)

 

លោកវរសេនីយ៍ឯក Nguyen Van Vien បានលើកច្បាស់ថា វៀតណាមនិងកម្ពុជាមានភាពស្រដៀងគ្នាអំពីស្ថានភាពចរាចរណ៍។  នៅក្រុងហាណូយស្ថានភាពចរាចរណ៍តែងតែជាបញ្ហាក្តៅគគុកនិងទទួលបានការយកចិត្តទុកដាក់ពីគ្រប់ស្ថាប័ន។ ប្រឈមនឹងការកើនឡើងនូវគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសគ្រោះថ្នាក់ចរាចរណ៍មិនត្រឹមតែទាក់ទងនឹងគ្រឿងស្រវឹងនិងស្រាបៀរប៉ុណ្ណោះទេ ថែមទាំងទាក់ទងនឹងគ្រឿងញៀនទៀតផង អាស្រ័យហេតុនេះ ក្រសួងនគរបាលបានធ្វើសេនាធិការជាមួយរដ្ឋាភិបាលចេញប្រកាសអនុក្រឹតលេខ ១០០ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

leftcenterrightdel
តំណាងនគរបាលទីក្រុងហាណូយនិងគណៈប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃកម្ពុជាថតរូបជាអនុស្សាវរីយ៍ (រូបថត៖ anninhthudo.vn)

 

លោកនាយឧត្ដមសេនីយ៍ ហ៊ីម យ៉ាន បានកោតសរសើរចំពោះលទ្ធផលដែលនគរបាលទីក្រុងហាណូយសម្រេចបានក្នុងការធានាសុវត្ថិភាពចរាចរណ៍និងដំណោះស្រាយអំពីសណ្តាប់ធ្នាប់និងសុវត្ថិភាពចរាចរណ៍ លោកនាយឧត្ដមសេនីយ៍ ហ៊ីម យ៉ាន ក៏បានចែករំលែកបន្ថែមថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅរាជធានីភ្នំពេញមានចំនួន ៧៣% បើប្រៀបធៀបទៅនឹងបណ្តាខេត្តផ្សេងទៀត ហើយមូលហេតុនៃការកើនឡើងនូវគ្រោះថ្នាក់ចរាចរណ៍ក៏ទាក់ទងនឹងការប្រើប្រាស់គ្រឿងស្រវឹង និងស្រាបៀរដែរ…។

ក្នុងឱកាសនេះ លោកនាយឧត្ដមសេនីយ៍ ហ៊ីម យ៉ាន បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ក៏ដូចជាការចែករំលែកបទពិសោធន៍របស់នគរបាលទីក្រុងហាណូយដែរ ហើយបញ្ជាក់ថា ភាគីកម្ពុជាបានដកបទពិសោធន៍ជាច្រើនដើម្បីអនុវត្តក្នុងការរៀបចំចាត់តាំងនិងការធានាសុវត្ថិភាពចរាចរណ៍នៅកម្ពុជា៕

បកប្រែដោយ Pham Diep