កងពលធំថ្មើរជើងលេខ៥ នៃយោធាភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម ជួបពិភាក្សាការងារជាមួយកងពលតូចអន្តរគមន៍លេខ១ នៃកងយោធពលខេមរភូមិន្ទ
កប.អនឡាញ - នារសៀលថ្ងៃទី ២០ ខែវិច្ឆិកា កងពលធំថ្មើរជើងលេខ៥ នៃយោធភូមិភាគទី៧ របស់វៀតណាម បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការវាយតំលៃលើលទ្ធផលនៃកិច្ចសហប្រតិបត្តិកាrរវាងកងពលធំថ្មើរជើងលេខ៥ របស់វៀតណាម និងកងពលតូចអន្តរគមន៍លេខ១ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក កងយោធពលខេមរភូមិន្ទ ក្នុងឆ្នាំ២០១៨-២០១៩។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន លោកឧត្តមសេនីយ៍ត្រី Nguyen Van Nam មេបញ្ជាការរងយោធភូមិភាគទី៧ លោកឧត្តមសេនីយ៍ត្រី Do Van Banh ប្រធាននយោបាយយោធភូមិភាគទី៧ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពជើងគោគ និងជាមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ នៃកងយោធពលខេមរភូមិន្ទ រួមជាមួយថ្នាក់ដឹកនាំនៃអង្គភាពទាំងពីរជាច្រើនរូបទៀត។