ការយាមល្បាតទ្វេភាគីតាមខ្សែព្រំដែនរួមវៀតណាម - កម្ពុជា
កប.អនឡាញ - នាថ្ងៃទី៦ ខែវិច្ឆិកា នៅប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារ អន្តរជាតិ Song Tien កងទ័ពការពារព្រំដែនខេត្ត An Giang និងកងអនុសេនាធំលេខ៣ នៃកងវរសេនាធំលេខ ៦០១ បានសហការជាមួយកងទ័ពការពារព្រំដែនកម្ពុជា រៀបចំការយាមល្បាតរួមពីបង្គោលព្រំដែនលេខ ២៤១ ដល់បង្គោលព្រំដែន លេខ៨៦ តាមបណ្តោយខ្សែព្រំដែនវៀតណាម - កម្ពុជា។
ភាគីទាំងពីរបានអនុវត្តការត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនរួម និងរៀបចំការធ្វើអនាម័យជុំវិញតំបន់មានបង្គោលព្រំដែនលេខ ២៤១ ក៏ដូចជា បានពិភាក្សាគ្នាអំពីការឃោសនា ការលើកទឹកចិត្តឲ្យប្រជាជននៅតំបន់ព្រំដែននៃប្រទេសទាំងពីរអនុវត្តឲ្យបានម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀង និង បទបញ្ញត្តិនានាក្នុងតំបន់ព្រំដែន។
កងកម្លាំងការពារព្រំដែននៃភាគីទាំងពីរចាប់ដៃសហការគ្នានៅតំបន់បង្គោលព្រំដែនលេខ ២៤១ (រូបថត៖bienphong.com.vn)
ភាគីទាំងពីរក៏ឯកភាពជួបសំណេះសំណាលគ្នា និងផ្លាស់ប្តូរព័ត៌មានទៅវិញទៅមកជាញឹកញាប់ ព្រមទាំងសហការយ៉ាងជិតស្និទក្នុងការទប់ ស្កាត់ ប្រឆាំង និងបង្ក្រាបបទល្មើសឆ្លងដែនផងដែរ។ ការងារសំខាន់ដំបូងបង្អស់គឺភាគីទាំងពីររៀបចំការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិត្តភាពដែលហៅថា «ប៉ុស្តិ៍មិត្តភាព»។
ភាគីទាំងពីរធ្វើការយាមល្បាតលើទន្លេតាមបណ្តោយព្រំដែន (រូបថត៖bienphong.com.vn)
តាមរយៈការត្រួតពិនិត្យនេះបានបង្ហាញឲ្យឃើញថា បង្គោលព្រំដែន តម្រុយគូសសញ្ញា និងបន្ទាត់ព្រំដែននៅរក្សាបានស្ថានភាពដូចដើម និង ត្រឹមត្រូវ។ ភាគីទាំងពីរបានរៀបចំការដកបទពិសោធន៍ និងចុះកំណត់ហេតុរួម និងប្រគល់ការងារ ពេលវេលា និងចំនួនកងទ័ពសំរាប់ការធ្វើយាមល្បាតទ្វេភាគីលើកក្រោយ។
បកប្រែដោយ Van Hoa