កងកម្លាំងដែលចូលរួមក្នុងការយាមល្បាតរួមរួមមាន នាវាលេខ ២៥១ កងនាវាលេខ៥១២ កងពលតូចលេខ ១២៧ នៃតំបន់លេខ ៥ កងទ័ពជើងទឹកប្រជាជនវៀតណាម និងនាវាលេខ ១១៤២ ចំណុះមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ។

leftcenterrightdel
នាវាលេខ ២៥១ និងនាវាលេខ ១១៤២ គោរពគ្នាទៅវិញទៅមកនៅសមុទ្រ

ក្នុងអំឡុងពេលយាមល្បាត ភាគីទាំងពីរបានអនុវត្តវិធីគោរពគ្នារវាងនាវាកងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ាន (Hello ASEAN); ការផ្លាស់ប្តូរព័ត៌មាន; ការហ្វឹកហ្វឺនបក់ទង់ដៃ ការបញ្ចេញសញ្ញាពន្លឺ និងសញ្ញាកញ្ចែ យោងតាមច្បាប់សញ្ញាអន្តរជាតិ; ការហ្វឹកហាត់ស្វែងរក និងជួយសង្គ្រោះ និងប្រើក្រមប្រតិបត្ដិសម្រាប់ការជួបគ្នាដោយចៃដន្យនៅសមុទ្រប៉ាស៊ីហ្វិកខាងលិច (CUES)។

leftcenterrightdel
នាវាកងទ័ពជើងទឹកនៃប្រទេសទាំងពីរហ្វឹកហាត់ស្វែងរក និងជួយសង្គ្រោះ

លោកវរសេនីយ៍ទោ Phung Duc Huy មេបញ្ជាការរងកងពលតូច នាយសេនាធិការនៃកងពលតូចលេខ ១២៧ មេបញ្ជាការនាវាយាមល្បាតរបស់កងទ័ពជើងទឹកវៀតណាមបានមានប្រសាសន៍ថា៖ ក្នុងអំឡុងពេលយាមល្បាត នាវាកងទ័ពជើងទឹកនៃប្រទេសទាំងពីរបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិសម្របសម្រួលការយាមល្បាតរួម; អនុវត្តយ៉ាងពេញលេញ ប្រកបដោយគុណភាព និងប្រសិទ្ធភាពនូវខ្លឹមសារដែលបានគ្រោងទុក។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយ និងចលនាអ្នកនេសាទនៃប្រទេសទាំងពីរ ធ្វើនេសាទស្របច្បាប់។

ជាមួយនឹងការរៀបចំយ៉ាងម៉តចត់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធ ការយាមល្បាតរួមលើកទី ៧៨ រវាងនាវាលេខ ២៥១ និងនាវាលេខ ១១៤២ ទទួលបានជោគជ័យ។ អាស្រ័យហេតុនេះ បន្តពង្រឹង និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការ បង្កើនការយោគយល់គ្នា និងទំនុកចិត្តរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ រួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ សន្តិភាព និងស្ថិរភាពក្នុងដែនទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា៕

បកប្រែដោយ Huyen Trang