នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបង្ហាញពីលទ្ធភាពអាចទទួលបានកប៉ាល់ទម្ងន់ធំបំផុតមិនធ្លាប់មានរបស់កំពង់ផែ TCTT និយាយដោយឡែក និងប្រព័ន្ធកំពង់ផែទឹកជ្រៅទាំងមូលរបស់អគ្គក្រុមហ៊ុន Tan Cang Sai Gon និយាយរួម។

leftcenterrightdel
ប្រតិភូធ្វើពិធីទទួលស្វាគមន៍កប៉ាល់ OOCL Bauhinia

ថ្លែងនៅក្នុងពិធី លោកវរសេនីយ៍ឯកបម្រុង Vu Hong Hung នាយកកំពង់ផែ TCTT បានសង្កត់ធ្ងន់ថា ការទទួលស្វាគមន៍ OOCL Bauhinia គឺជាការបង្ហាញយ៉ាងច្បាស់អំពីសមត្ថភាពប្រតិបត្តិការដ៏ឆ្នើមរបស់កំពង់ផែ បើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយជាមួយក្រុមហ៊ុនកប៉ាល់សំខាន់ៗ។ លោកវរសេនីយ៍ឯកបម្រុង Vu Hong Hung បានឲ្យដឹងថា TCTT តែងតែខិតខំវិនិយោគ និងកែលម្អគុណភាពសេវាកម្ម ដើម្បីក្លាយជាកំពង់ផែបង្អែកនាំមុខគេក្នុងតំបន់ ហើយបានអះអាងថា ព្រឹត្តិការណ៍ទទួលស្វាគមន៍កប៉ាល់ទម្ងន់ ១៦៦,០០០ តោន បង្ហាញពីសមត្ថភាពក្នុងការបំពេញតម្រូវការកើនឡើងសម្រាប់ទំហំកប៉ាល់ និងតម្រូវការដឹកជញ្ជូនទំនិញ ជួយកំពង់ផែ TCTT តភ្ជាប់វៀតណាមជាមួយទីផ្សារពិភពលោក ពីអាស៊ីទៅទ្វីបចំនួន ៥។

leftcenterrightdel
កប៉ាល់ OOCL Bauhinia ចូលចតនៅកំពង់ផែ Tan Cang - Cai Mep Thi Vai

លោក Van Ha នាយកប្រតិបត្តិនៃក្រុមហ៊ុនកប៉ាល់ OOCL នៅប្រទេសវៀតណាម ជឿជាក់ថា ជាមួយនឹងឧបករណ៍ទំនើបៗកំពង់ផែ TCTT មានលទ្ធភាពទទួលកប៉ាល់ធំៗ ជាពិសេសតភ្ជាប់កំពង់ផែ Cai Mep ជាមួយនឹងឆ្នេរខាងកើតនៃសហរដ្ឋអាមេរិក។ លោកបានអបអរសាទរចំពោះកំពង់ផែ TCTT និងប្រព័ន្ធកំពង់ផែ Cai Mep - Thi Vai សម្រាប់ការលើកកម្ពស់លទ្ធភាពរបស់ពួកគេក្នុងការទទួលស្វាគមន៍កប៉ាល់ធំៗ។

នៅក្នុងព្រឹត្តិការណ៍នេះ ថ្នាក់ដឹកនាំនៃកំពង់ផែ TCTT និងអ្នកតំណាងនៃក្រុមហ៊ុនកប៉ាល់ COSCO/OOCL បានធ្វើពិធីទទួលស្វាគមន៍កប៉ាល់ OOCL Bauhinia ដែលជាការកត់សម្គាល់ការចាប់ផ្តើមនៃការធ្វើដំណើរដែលរំពឹងទុក។ ព្រឹត្តិការណ៍នេះបញ្ជាក់ពីកិត្យានុភាពរបស់កំពង់ផែ TCTT និងប្រព័ន្ធកំពង់ផែ Cai Mep - Thi Vai ក្នុងការឆកយកនិន្នាការដឹកជញ្ជូនតាមផ្លូវសមុទ្រ ជាពិសេសលទ្ធភាពទទួលស្វាគមន៍កប៉ាល់យក្ស រួមចំណែកធ្វើឱ្យ Cai Mep និងវៀតណាមក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក៕

បកប្រែដោយ Huyen Trang