leftcenterrightdel
ទីផ្សាររថយន្តរបស់ប្រទេសវៀតណាមមានការរីកចម្រើនក្នុងដំណាក់កាលដំបូងនៃឆ្នាំ២០២៥

ដូច្នោះហើយ ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ការលក់នៅលើទីផ្សារសរុបសម្រេចបាន ២១.៦០៦ គ្រឿង កើនឡើង ១៤% បើធៀបនឹងខែមករា ឆ្នាំ២០២៥ និងកើនឡើង ៨៦% បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងនោះ រថយន្តដែលផលិតក្នុងស្រុកបានកើនដល់ ១១ ០៦៧ គ្រឿង កើនឡើង ២១ ភាគរយធៀបនឹងខែមុន ហើយការលក់រថយន្តដែលនាំចូលមានចំនួន ១០ ៥៣៩ គ្រឿង កើន ៨ ភាគរយធៀបនឹងខែមុន។ ជាទូទៅ ចាប់ពីដើមឆ្នាំដល់ចុងខែកុម្ភៈ ឆ្នាំ២០២៥ ការលក់នៅទីផ្សារទាំងមូលកើនឡើង ៣១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ក្នុងនោះរថយន្តដែលផលិតក្នុងស្រុកកើនឡើង ២៣% និងរថយន្តនាំចូលកើនឡើង ៤១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

បកប្រែដោយ Duy Hoan