ក្រុមបញ្ញវន្តវ័យក្មេងស្ម័គ្រចិត្ត ជាមួយកម្មាភិបាល និងបុគ្គលិកនៃអង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ៩២ និងស្ថាប័ន អង្គការមហាជននានា បានឃោសនានិងចលនាប្រជាជនអនុវត្តតាមគោលការណ៍ មាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ កសាងប្លុកមហាសាមគ្គីភាពជាតិ រក្សាអត្តសញ្ញាណវប្បធម៌និងប្រពៃណីល្អរបស់ជនជាតិ លះបង់ទំនៀមទម្លាប់ចាស់កម្រិល... ចូលរួមចំណែកកសាង "ប្រៀបប្រយុទ្ធដោយពឹងផ្អែកលើប្រជាជន" ពង្រឹងជំនឿទុកចិត្តរបស់ជនរួមជាតិលើបក្ស និងរដ្ឋ និងពង្រឹងប្លុកមហាសាមគ្គីភាពជាតិ។

leftcenterrightdel
បញ្ញវន្តវ័យក្មេងស្ម័គ្រចិត្តណែនាំឲ្យប្រជាជនអំពីការថែរក្សាដំណាំ

លោក Vo Si Doan នាយកសាលាមធ្យមសិក្សា និងវិទ្យាល័យ Truong Son ស្រុក A Luoi បាននិយាយថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ដោយសារការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងមេបញ្ជាការអង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ៩២ កម្មាភិបាល និងបុគ្គលិករបស់អង្គភាពបានជួយសាលាក្នុងការឃោសនាស្តីពីច្បាប់ ច្បាប់ស្តីពីព្រំដែន ច្បាប់ស្តីពីអាពាហ៍ពិពាហ៍ និងគ្រួសារ ជាពិសេសបញ្ញវន្តវ័យក្មេងជាច្រើនរូបបានចូលរួមចលនាកុមារទៅសាលារៀន។ តាមរយៈការឃោសនា សិស្សក៏យល់ដឹងពីការគោរពច្បាប់ ជាពិសេសច្បាប់ស្តីពីអាពាហ៍ពិពាហ៍និងគ្រួសារ ដូច្នេះស្ថានភាពអាពាហ៍ពិពាហ៍វ័យក្មេងមានការថយចុះ។

មិនត្រឹមតែចូលរួមយ៉ាងសកម្មក្នុងការកសាងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ក្រុមបញ្ញវន្តវ័យក្មេងស្ម័គ្រចិត្តនៃអង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ៩២ នៅតែចូលរួមយ៉ាងសកម្មក្នុងការផ្លាស់ប្តូរវប្បធម៌ សិល្បៈ និងកីឡា ដើម្បីបង្កើតបរិយាកាសដ៏រំភើប កែលម្អជីវភាពវប្បធម៌ និងស្មារតីសម្រាប់យុវជន និងប្រជាជនក្នុងតំបន់ដែលអនុវត្តគម្រោងទៀតផង។ សកម្មភាពទាំងនេះបានរួមចំណែកក្នុងការកសាងចំណងសាមគ្គីភាពរវាងក្រុមបញ្ញវន្តវ័យក្មេងស្ម័គ្រចិត្ត និងអង្គការមហាជនក្នុងមូលដ្ឋាន បង្កើតបរិយាកាសរីករាយ និងរំភើបសម្រាប់សមាជិកនៃសម្ព័ន្ធយុវជន និងសមាជិកសហជីព បង្កើតទំនុកចិត្ត និងសេចក្តីស្នេហាស្រុកកំណើត ប្រទេសជាតិ ហើយតែងតែជឿជាក់លើការដឹកនាំរបស់បក្ស។ បន្ទាប់ពីការអនុវត្តគម្រោងអស់រយៈពេលជាង ១០ ឆ្នាំ អង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ៩២ បានបង្ហាញប្រសិទ្ធភាព និងភាពជាក់ស្តែងនៃគម្រោង ដូច្នេះហើយនាយករដ្ឋមន្ត្រីសម្រេចឲ្យបន្តអនុវត្តគម្រោងនេះរហូតដល់ឆ្នាំ២០៣០។

លោកវរសេនីយ៍ឯកបំរុង Nguyen Duc Hien អនុប្រធាននយោបាយអង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ៩២ បានឲ្យដឹងថា ក្នុងដំណាក់កាលទី១ អង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ៩២  បានជ្រើសរើស ១០០% បញ្ញាវ័ន្តវ័យក្មេង ដែលជាកូនចៅរបស់ជនជាតិភាគតិចនៅស្រុក A Luoi និងតំបន់ដែលអនុវត្តគម្រោង។ នេះជាលក្ខខណ្ឌអំណោយផលសម្រាប់ការបង្កើតការងារ ព្រមទាំងពង្រីកស្មារតីឈានមុខគេរបស់យុវជន។ បន្ទាប់ពីមកបំពេញភារកិច្ចនៅអង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ៩២ បញ្ញវន្តវ័យក្មេងបានជួយជម្រុញការអនុវត្តគម្រោងសេដ្ឋកិច្ច ការពារជាតិ រួមចំណែកលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ អនុវត្តគោលដៅជនបទថ្មី ពង្រឹងនិងពង្រីកសេដ្ឋកិច្ច-សង្គម ការការពារជាតិ និងសន្តិសុខនៅតំបន់ព្រំដែន A Luoi៕

បកប្រែដោយ Thuy Anh