កងទ័ពជើងទឹកវៀតណាមចូលរួមសិក្ខាសាលាស្តីពីសន្តិសុខនាវាចរណ៍អន្តរជាតិ
កប.អនឡាញ - នាព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ក្នុងក្របខ័ណ្ឌនៃលំហាត់សមយុទ្ធកងទ័ពជើងទឹកពហុភាគី Komodo ២០២៥ នៅមជ្ឈមណ្ឌលសន្និសិទអន្តរជាតិ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី សិក្ខាសាលាស្តីពីសន្តិសុខនាវាចរណ៍អន្តរជាតិ បានប្រព្រឹត្តទៅដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី មេបញ្ជាការ ប្រធានគណៈប្រតិភូកងទ័ពជើងទឹកនៃប្រទេសនានា។ លោកឧត្តមនាវីត្រី Pham Van Hung នាយរងសេនាធិការ នៃកងទ័ពជើងទឹកវៀតណាម បានអញ្ជើញចូលរួមសិក្ខាសាលា។