ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងកងឆ្មាំសមុទ្រនៃប្រទេសទាំងពីរ វៀតណាម-ចិន
កប.អនឡាញ - នាព្រឹកថ្ងៃទី ២៣ ខែតុលា កងឆ្មាំសមុទ្រវៀតណាមបានបើកកិច្ចប្រជុំបូកសរុបការអនុវត្តកម្មវិធីផ្លាស់ប្តូរការងារបក្ស ការងារនយោបាយ កងឆ្មាំសមុទ្រវៀតណាម-កងឆ្មាំសមុទ្រចិនលើកទី ១ ឆ្នាំ ២០២៤។
យោងតាមរបាយការណ៍ក្នុងកិច្ចប្រជុំបានឲ្យដឹងថា៖ កម្មវិធីផ្លាស់ប្តូរការងារបក្ស ការងារនយោបាយ កងឆ្មាំសមុទ្រវៀតណាម-កងឆ្មាំសមុទ្រចិនលើកទី ១ ឆ្នាំ ២០២៤ (ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែសីហា) ទទួលបានជោគជ័យ ដោយមានសកម្មភាពជាក់ស្តែង និងមានអត្ថន័យជាច្រើន រួមចំណែកពូនជ្រំចំណងមិត្តភាពប្រពៃណី រួមគ្នាជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងកងកម្លាំងឆ្មាំសមុទ្រនៃប្រទេសទាំងពីរនិយាយដោយឡែក និងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-ចិន និយាយរួម។
ថ្លែងនៅក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ Bui Quoc Oai លេខាគណៈកម្មាធិការបក្ស ប្រធាននយោបាយកងឆ្មាំសមុទ្រវៀតណាមបានថ្លែងអំណរគុណចំពោះប្រមុខក្រសួងការពារប្រទេស; ថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋាននានា; ស្ថាប័ន អង្គភាពក្នុង និងក្រៅកងទ័ពបានដឹកនាំ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កងឆ្មាំសមុទ្រវៀតណាមរៀបចំកម្មវិធីប្រកបដោយជោគជ័យ។ លោកបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងការជួយឧបត្ថម្ភរបស់ទីភ្នាក់ងារសារព័ត៌មាន និងកាសែតក្នុងការផ្សព្វផ្សាយ រួមចំណែករីកសាយភាយសកម្មភាពដ៏មានអត្ថន័យនៃកម្មវិធីដល់មហាជន។
|
|
លោកឧត្តមសេនីយ៍ទោ Bui Quoc Oai លេខាគណៈកម្មាធិការបក្ស ប្រធាននយោបាយកងឆ្មាំសមុទ្រវៀតណាម ថ្លែងនៅក្នុងកិច្ចប្រជុំ |
ក្នុងកិច្ចប្រជុំនេះ ផ្ទេរសិទ្ធិពីប្រមុខក្រសួងការពារប្រទេស ថ្នាក់ដឹកនាំកងឆ្មាំសមុទ្រវៀតណាមបានប្រគល់ប័ណ្ណសរសើរពីរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងប័ណ្ណសរសើរពីប្រធាននយោបាយកងឆ្មាំសមុទ្រដល់ក្រុម និងបុគ្គលដែលមានស្នាដៃល្អក្នុងការចូលរួមក្នុងការអនុវត្តកម្មវិធី៕
បកប្រែដោយ Huyen Trang