យោងតាមលោកវរសេនីយ៍ទោ Le Hong Giang ប្រធាននយោបាយនៃក្រុមវិស្វកម្មលេខ៣ ចលនាប្រឡងប្រណាំងក្រោមប្រធានបទ “យកឈ្នះលើពន្លឺថ្ងៃក្តៅ ឈ្នះទឹកភ្លៀង ប្តេជ្ញាបំពេញល្អភារកិច្ចដំណាក់កាល ២០២៤ - ២០២៥” ផ្តោតលើការប្រឡងប្រណាំងធ្វើឲ្យបាន “ល្អបំផុតលើ  ៥ ចំណុច” គឺការយល់ដឹង ការទទួលខុសត្រូវ ការប្តេជ្ញាចិត្ត ការបំពេញភារកិច្ចនយោបាយ សាមគ្គីភាព វិន័យតឹងរ៉ឹង ធានាឲ្យបាននូវភស្តុភារ បច្ចេកទេសល្អបំផុត និងរៀបចំប្រកបដោយប្រសិទ្ធភាពបំផុតនូវចលនា និងសកម្មភាពកិច្ចការបរទេស។

leftcenterrightdel
ទិដ្ឋភាពនៃពិធី (រូបថត៖ ក្រុមវិស្វកម្មលេខ៣)

តាមរយៈនោះ អង្គភាពទាំងមូលខិតខំសម្រេចស្នាដៃ បន្តលទ្ធផលនៃសកម្មភាពរបស់ក្រុមវិស្វកម្មរក្សាសន្តិភាពមុនៗ ជម្រុញការផ្លាស់ប្តូរថ្មី និងការច្នៃប្រឌិតក្នុងការបំពេញភារកិច្ច ដើម្បីសម្រេចឲ្យបាននូវការអភិវឌ្ឍថ្មីៗ បន្តបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អសម្រាប់សហការីអន្តរជាតិ និងប្រជាជនក្នុងតំបន់។

នៅក្នុងពិធីនេះ លោក Ugyen Tenzen ប្រធានការិយាល័យវិស្វកម្មចម្រុះ (IFMT) ស្ថានបេសកកម្មសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅក្នុងតំបន់ Abyei (UNISFA) បានថ្លែងអបអរសាទរចំពោះលទ្ធផលដែលសម្រេចបានក្នុងដំណាក់កាល ២០២៣-២០២៤ នៃក្រុមវិស្វកម្មលេខ២។ លោកជឿជាក់ថា ក្រុមវិស្វកម្មលេខ៣ នឹងបន្តសហការជាមួយអង្គភាពផ្សេងៗក្នុងតំបន់ ដើម្បីជួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរឡើង រួមចំណែកកសាងសហគមន៍អន្តរជាតិប្រកបដោយសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍។

បន្ទាប់ពីពិធីចេញដំណើរ ក្រុមវិស្វកម្មលេខ៣ បានរៀបចំកងកម្លាំងទៅសាងសង់ផ្លូវ និងទៅជួយសង្គ្រោះក្នុងទិសដៅពីរពីស្ថានបេសកកម្ម UNISFA ដល់ស្ពាន Banton និងពីស្ពាន Banton ឆ្លងកាត់ Athony ដល់ Km27៕

បកប្រែដោយ Thuy Anh